ពត៌មាន

  • លោកអាស៊ីម មូនៀ មេបញ្ជាការយោធាដ៏គួរឲ្យខ្លាចរបស់ទាហានប៉ាគីស្ថានត្រៀម​ប្រឈម មុខនឹងឥណ្ឌា

    May 09, 2025
    នៅក្នុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌា ដែលបង្កឡើងដោយការវាយប្រហារភេរវកម្ម​នៅតំបន់ កាឈ្មៀរ៍ កាលពីចុងខែមេសា ឧត្តមសេនីយ៍ អាស៊ីម មូនៀ ដើរតួនាទីសំខាន់។ មេបញ្ចាការ យោធាដែលជាបុគ្គលដែលមានសារសំខាន់បំផុតនៅប៉ាគីស្ថាន ហើយក៏ជាអនាគត​នៃ​ទំនាក់ទំនង​ជាមួយឥណ្ឌា មានគំនិតសាសនា​ដ៏ប្រកាន់ប្រពៃណី។ នេះគឺជាឧត្តមសេនីយ៍ដែល​គ្រប់​កែវភ្នែកសម្លឹងមើលនៅពេលគេមើលទៅប្រទេសប៉ាគីស្ថាន នៅក្នុងអំឡុងពេលនៃ​ការ​ប្រឈមមុខ​គ្នាខាងយោធា និងការទូតជាមួយអ្នកជិតខាងឥណ្ឌា ដែល​បង្កឡើងដោយការវាយ​ប្រហារ​ភេរវកម្ម​​នៅតំបន់កាឈ្មៀរ៍ប្រទេសឥណ្ឌា កាលពីថ្ងៃទី២២ ខែ​មេសា។