សម្តេចប៉ាបឡេអូទី១៤៖ តន្ត្រី កីឡា ព័ត៌មាន និងនយោបាយ សុទ្ធតែមានតួនាទីនៅក្នុងសង្គម

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា នៅក្នុងសង្គម តន្រ្តី កីឡា ព័ត៌មាន និង​នយោបាយគឺសុទ្ធសឹងតែមានតួនាទីមួយច្បាស់លាស់។

នៅក្នុងសារជាវីដេអូដែលទ្រង់បានផ្ញើជូនព្រឹត្តិការមនុស្សធម៌អ៊ីតាលី ដែលបានរៀបចំកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អ្នកដែលបម្រើឲ្យវិស័យទាំង៤នៅក្នុងសង្គមនេះ គឺសុទ្ធតែជាអ្នកត្រូវដើរតួក្នុងការលើកកម្ពស់ការរួបរួម និងការយកឈ្នះលើការបែកបាក់នៅក្នុងសង្គមទាំងអស់។

សម្តេចប៉ាបឡេអូបានលើកឡើងថា នៅពេលដែលជីវិតយើងរស់នៅជាមួយនឹងកីឡា យើងនឹងអាចរស់នៅជាមួយនឹងការលើកទឹកចិត្ត និងមិនឯកោឡើយ ហើយដោយឡែកកាលណាយើងរស់ពឹងផ្អែកលើព័ត៌មាន វាក៏អាចជួយអោយយើងដឹងនឹងចេះត​ភ្ជាប់យើងទៅអ្នកដទៃ​ហើយវាក៏អាច ​អាច​ជួយ​លើក​កម្ពស់​ការ​រួបរួម​គ្នា​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ដោយ សេចក្ដី​ស្រឡាញ់ផងដែរ។

នៅក្នុងពេលជាមួយគ្នានេះសម្តេចប៉ាបឡេអូក៏បានមានបន្ទូលថា នយោបាយក៏ជាផ្នែកមួយពីព្រោះវាគឺជាសិល្បៈដែលអាចរួបរួមឬនាំទៅរកភាពបែកបាក់ ប៉ុន្តែជាទូទៅបើនយោបាយអាចនាំមកនៅការរួបរួមគ្នាវាគឺជាតួនាទីដ៏ប្រពៃសម្រាប់កំណត់សន្តិភាព។

ជាចុងក្រោយ សម្តេចប៉ាបបានគូសបញ្ជាក់អំពីសារៈសំខាន់នៃតន្ត្រីដែល ធ្វើឲ្យជីវិតសង្គមមនុស្សមានន័យមានពាក្យពេចន៍ និងការចងចាំ តាំងពីយើងចាប់ផ្តើមនិយាយ និងចងចាំតាំងពីកុមារភាពមក៕

Daily Program

Livesteam thumbnail