ជំនឿ

  • ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (៣,២០-២១)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

    Jan 28, 2026
    ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដំណើរនៃកាលវេលាកាន់តែទៅមុខយ៉ាងលឿន។ នៅថ្ងៃសៅរ៍ ទី២៤ នេះ យើងនឹងស្តាប់ព្រះបន្ទូលដំណឹងល្អតាមរយៈលោកម៉ាកុស (៣,២០-២១) ជាព្រះបន្ទូលដ៏ខ្លី ប៉ុន្តែ! ​បា​ន​ផ្តោតទៅលើក្រុមគ្រួសាររបស់ព្រះយេស៊ូដែលមកតាមរកព្រះអង្គ។ ពួកគេមានការខ្វល់ខ្វាយ នៅ​ពេល​បាន​ឮ​ថា ព្រះអង្គរវល់ខ្លាំង រហូតដល់គ្មានពេលទទួលទានអាហារ និងគ្មានពេលជួប​ក្រុម​គ្រួ​សារ។ ក្រុម​គ្រួសារ​ក៏​បានតាមរក ដោយគិតថាព្រះអង្គដូចជាវង្វេងហើយ។ ការព្រួយបារម្ភនេះជារឿងពិត ដែលឪពុកម្តាយ បងប្អូនតែងតែខ្វល់ខ្វាយ។