ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ២,២២-៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងថ្ងៃនេះ គឺជាថ្ងៃបុណ្យគោរពសន្តស្ទេហ្វាន ជាមរណសាក្សី ជាមរណសាក្សីមានន័យថា គេ​សម្លាប់​គាត់​ដោយសារជំនឿ ព្រោះគាត់មិនព្រមបដិសេធ​ព្រះយេស៊ូ​ គាត់ប្រកាសព្រះយេស៊ូគឺជាព្រះគ្រីស្ត ជា​ព្រះ​មេ​ស្ស៊ី​ ដែលគង់នៅជាមួយយើង និងប្រទានអំណរសប្បាយឱ្យយើង។ ហេតុនេះ​ព្រះគម្ពីរដំណឹងល្អ ដែល​បង​ប្អូនបានស្ដាប់នៅក្នុងថ្ងៃនេះ មានអត្ថន័យជ្រាលជ្រៅមែនទែន ត្បិត​ព្រះយេស៊ូប្រាប់ទៅ​អ្នកជឿលើ​ព្រះ​អង្គ​ថា «ចូរប្រយ័ត្ន កុំទុកចិត្តមនុស្សលោកឱ្យសោះ ត្បិតគេនឹងបញ្ជូនអ្នករាល់គ្នាទៅតុលាការ»។

តាមបទពិសោធព្រះយេស៊ូគ្រីស្ត ពេលព្រះអង្គនៅជាមួយក្រុមសាវ័ក ព្រះអង្គដើរបង្រៀន ព្រះអ​ង្គចែ​ក​​ម្ហូប​អាហារ ព្រះអង្គជួយជនពិការ ព្រះអង្គលើកអ្នកដែលសង្គមស្អប់ខ្ពើមឱ្យចូលសង្គមវិញបាន។ គេ​ហាក់​ដូ​ច​ជា​​ទុកចិត្តលើព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះ ក្រោយមកគេចាប់ផ្ដើម​បដិសេធ​ព្រះ​អង្គ ​ចោទ​ប្រ​កាន់ ធ្វើ​បាប នឹងសម្លាប់ព្រះយេស៊ូថែមទៀតផង។ ប៉ុន្តែ! ព្រះយេស៊ូនិយាយទៅកាន់គេថា «ត្បិតគេនឹ​ង​បញ្ជូន​​អ្នក​រាល់​គ្នាទៅតុលាការ គេនឹងយករំពាត់ខ្សែតី មកវាយអ្នករាល់គ្នានៅក្នុងធម្មសា​លា​របស់​គេ​»​។​

បងប្អូន! មនុស្សយើងមានការផ្លាស់ប្ដូរយ៉ាងច្រើន ទាំងចិត្ត អត្តចរិត នឹងការប្រស្រ័យទាក់ទង អ្វីដែលល្អៗ​​ម​កពី​ព្រះជាម្ចាស់ ពេលខ្លះយើងអត់ចង់ធ្វើតាម ប៉ុន្តែអ្វីដែលអាក្រក់មកពីមារសាតាំង គឺងាយនឹងឲ្យយើង​ប្រព្រឹត្តិតាម​។ ហេតុនេះប្រសិនបើយើងយល់ព្រមធ្វើតាមព្រះបន្ទូលព្រះជាម្ចាស់ យល់ព្រមធ្វើ​តាម​ព្រះប​ន្ទូលព្រះអង្គ គឺយើងសុខចិត្តថ្វាយខ្លួនដូចសន្តស្ដេហ្វានដែរ។ ព្រះជាម្ចា​ស់​នឹង​ប្រ​ទា​ន​​ឱ្យ​យើង​មា​ន​សេចក្ដី​សុខ​សាន្តនៅស្ថានបរមសុខ។ ទោះបីនៅលើផែនដីនេះ! គេ​សម្លាប់រូបកាយរបស់​យើង គេ​សម្លាប់​រូប​កាយ​របស់​គ្រីស្ដបរិស័ទ ក៏ប៉ុន្តែនៅស្ថានបរមសុខ យើងនឹងទទួលការសង្គ្រោះ យើ​ង​នឹងនៅជាមួយព្រះគ្រីស្ត យើងនឹងនៅជាមួយព្រះអង្គអស់កល្បជានិច្ច។

ផ្ទុយទៅវិញប្រសិនបើយើងដើរតាមមារសាតាំង ដែលមនុស្ស​លោក​ចូល​​ចិត្តបំផុតដូចជា លុយ អំណាច បុណ្យ​ស័ក្តិ ឡាន ដី ឬអ្វីៗដែលយើងឃើញនៅលើផែនដីនេះ យើង​នឹង​​ជាប់ជាមួយនឹងរឿងហ្នឹង ប៉ុន្តែ! ប្រសិន​បើយើងជាប់ជាមួយព្រះជាម្ចាស់ យើងនឹងមានសុភមង្គល យើង​នឹងមានសេចក្ដីសុខសាន្ត យើង​នឹង​រកអំណរសប្បាយឃើញនៅក្នុងក្រុមគ្រួសាររបស់យើង និង​សង្គមរបស់យើងផងដែរ។

អ្វីដែលព្រះយេស៊ូចង់លើកទឹកចិត្តយើង គឺឱ្យយើងខិតខំតស៊ូ ទោះបីយើងជួបឧបសគ្គ ទោះបីយើងជួប​ទុក្ខ​លំបាក ទោះបីគេធ្វើបាប គេសម្លាប់ដោយសារព្រះនាមព្រះអង្គ សូមទុកចិត្ត សូមផ្ញើជីវិត​ទាំង​ស្រុង​របស់​យើង​ទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ព្រះយេស៊ូគឺជាព្រះគ្រីស្តដែលផ្តល់សេចក្ដីសង្ឃឹម​ឱ្យ​យើង ១០០%​។​ សេចក្ដីសង្ឃឹមដែលព្រះយេស៊ូឱ្យមនុស្សលោក មិនដូចសេចក្ដីសង្ឃឹម ឬអំណរ​សប្បាយ​ដែល​មនុស្សលោកឱ្យទេ សេចក្ដីសង្ឃឹមដែលព្រះយេស៊ូផ្ដល់ឱ្យ គឺព្រះយេស៊ូផ្ដល់ឱ្យអស់កល្បជានិច្ច ព្រះ​អង្គ​មិន​ប្រែ​ប្រួលទេ។ ប្រសិនបើយើងទទួលសេចក្ដីសង្ឃឹមដែលមកពីមនុស្សលោក ប្រែប្រួល និង​ពេល​ ខ្លះនាំឱ្យ​យើង​គ្រោះថ្នាក់ដល់ជីវិតផងដែរ។

ហេតុនេះចូរឱ្យយើងទូលអង្វរព្រះជាម្ចាស់ តាមរយៈសន្តស្ទេហ្វានដែលជាមរណសាក្សី សូមសន្តជួយអង្វរ​ព្រះ​​ជា​ម្ចាស់ឱ្យយើង ឱ្យពិភពលោក និងឱ្យគ្រីស្ដបរិស័ទម្នាក់ៗចេះធ្វើជាសាក្សីអំពីព្រះគ្រីស្ត ដែលបាន​សោ​យ​ទីវង្គត និងបីថ្ងៃក្រោយមកព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ អាម៉ែន៕​

 

Daily Program

Livesteam thumbnail