ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (១,២១-២៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទជម្រាបសួរបងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះយើងស្តាប់ព្រះបន្ទូលពីម៉ាកុស (១,២១-២៨) ទាក់​ទង​នឹងការបណ្តេញខ្មោចរបស់ព្រះយេស៊ូ។ តើបងប្អូនជឿថាមានខ្មោចទេ? ប្រហែលជាគំនិតមួយដែលនាំឲ្យ យើងរិះគិត! ព្រោះកាលណាក្នុងព្រះគម្ពីរនិយាយអំពីខ្មោចមានន័យថា មានខ្មោចមែន។ ប៉ុន្តែ! បងប្អូន ត្រូវដឹងថា ពេលណាមានខ្មោច ពេលនោះក៏មានព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់តែងតែឈ្នះខ្មោច ឬ​ឈ្នះ​សេចក្តីអាក្រក់ទាំងពួង។

ពេលខ្លះចិត្ត និង​គំនិតមនុស្សយើង​មិនសូវល្អ ឬខ្លួនយើងផ្ទាល់មិនអាចយកឈ្នះមារនៅក្នុងចិត្ត​គំនិត​របស់យើងបាន ហេតុដូច្នេះបានជាយើងត្រូវហៅព្រះជាម្ចាស់ឲ្យជួយ ជាពិសេស នៅ​ពេល​​ចិត្តអារម្មណ៍ និង​គំនិតរបស់យើង​មានការល្បួង។ ត្រង់នេះគឺជាសញ្ញាណដែលយើងដឹងថា មានខ្មោចមែន តែយើង​ក៏​ត្រូវ​ចេះហៅព្រះជាម្ចាស់ដែរ សូមឲ្យព្រះជាម្ចាស់ជួយយើង កុំភ្លេចអធិដ្ឋាន កុំភ្លេចនិយាយហៅរកព្រះ​នាម​ព្រះអង្គ។

មានតែព្រះយេស៊ូគ្រីស្តតែប៉ុណ្ណោះ ដែលមានអំណាចលើខ្មោច និងសេចក្តីអាក្រក់។ សូមបងប្អូន អធិដ្ឋាន និងទូលអង្វរព្រះជាម្ចាស់ជានិច្ច នៅពេលយើងកំពុងទន់ខ្សោយ។ សូមព្រះជាម្ចាស់ប្រទានពរឲ្យ​អស់​​បងប្អូន៕

 

Daily Program

Livesteam thumbnail