ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរ យ៉ូហាន ៣ (២២-៣០) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

បងប្អូនជាទីស្រឡាញ់ ដំណឹងល្អនៅថ្ងៃនេះ យើងនឹងមកជួបស្ដាប់អំពីជីវិតរបស់លោក យ៉ូហាន បាទីស្ដ។ ដូច​បងប្អូនបានស្គាល់ហើយ លោកយ៉ូហាន បាទីស្ដ ជាឥសីម្នាក់ដែលរស់នៅវាលរហោស្ថាន ហើយ​ជា​លោក​​​ម្នាក់ដែលមានសាវ័កដើរតាម ​ អាទិត្យ​មុនលោក​យ៉ូហាន​បានប្រាប់ថានរណា​ជាកូនចៀមរបស់​ព្រះ​ជា​​​​ម្ចាស់​។ លោកយ៉ូហាន បានបន្ទាបខ្លួនរស់នៅដោយចិត្តសុភាពរាបសារ ហើយទទួលស្គាល់ថាលោ​ក​​គ្រាន់តែជាសំឡេងមួយដើម្បីប្រាប់ថា នោះហ្ន៎ ជាកូនចៀមរបស់ព្រះជាម្ចាស់។

លោកបានបង្ហាញឲ្យសាវ័កទៅតាមព្រះយេស៊ូ ទោះបីលោកមានឈ្មោះ មានគេស្គាល់ គេចង់ស្ដាប់ គេ​មក​រក​លោកជាច្រើន ប៉ុន្តែលោក យ៉ូហាន ពេញចិត្តសប្បាយចិត្តនឹងទទួលស្គាល់ថា អ្វីដែលលោក​កំពុង​តែ​ធ្វើ កំពុងតែរៀបចំ គឺជាផ្លូវសម្រាប់ព្រះគ្រីស្ត។

លោកយ៉ូហាន ក៏បង្ហាញយើងសព្វថ្ងៃនេះ ឲ្យយើងទៅរកព្រះគ្រីស្ត ឲ្យយើងសម្លឹងមើល នេះហ្ន៎ ជាកូន​ចៀម​​របស់​ព្រះជាម្ចាស់ ដែលបានយាងមកដើម្បីស្រឡាញ់ ដើម្បីបូជាសម្រាប់មនុស្សទាំងឡាយ។ ចូរ​យើង​រួម​​គ្នាអរព្រះគុណព្រះជាម្ចាស់ ដើម្បីឲ្យព្យាការី លោកយ៉ូហាន បាទីស្ដ ដែលបានបង្ហាញកូន​ចៀម​របស់​ព្រះ​ជាម្ចា​ស់ ឲ្យយើងមកជួបព្រះអង្គ។

នៅពេលដែលយើងឃើញព្រះអង្គ នៅពេលនោះយើងនឹងមានអំណរសប្បាយរីករាយ ដើម្បីធ្វើដំណើរជា​មួយ​ព្រះអង្គ ដើម្បីបង្ហាញឲ្យមនុស្សទាំងឡាយឃើញថា ព្រះយេស៊ូពិតជាព្រះបុត្រាព្រះជាម្ចាស់ ជាកូន​ចៀម​​របស់ព្រះជាម្ចាស់ ដែលបានមកក្នុងលោកនេះ ដើម្បីឲ្យមនុស្សលោកមានជីវិត ដែលបានមក​ពី​ព្រះ​ជា​ម្ចាស់​ប្រទានឲ្យ។

សូមឆ្នាំថ្មីនេះ ជួយឲ្យយើងម្នាក់ៗ មានជំនឿ ក្ដីសង្ឃឹមលើព្រះគ្រីស្ត ដែលបានមកក្នុងលោកនេះ ដើម្បី​រស់​នៅ និងដើម្បីនាំជីវិតយើងទៅកាន់ព្រះបិតា អាម៉ែន៕

 

Daily Program

Livesteam thumbnail