តាមអត្ថបទសន្តលូកាយើងដឹងថាព្រះយេស៊ូធ្វើដំណើរពីភូមិណាសារ៉ែត ទៅដល់ក្រុងយេរូសាឡឹម។ ព្រះអង្គចេញពីភូមិណាសារ៉ែតនៅអាយុ៣០ឆ្នាំ ត្រង់នេះសន្តលូកាចង់បង្ហាញថា ព្រះយេស៊ូប្រសូត ដើម្បីសោយទិវង្គតនៅទីក្រុងយេរូសាឡឹម ដើម្បីបំពេញព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់។ ពេលយាងដល់ទីក្រុងយេរូសាឡឹមព្រះយេស៊ូអាណិតអាសូរអ្នកភូមិអ្នកក្រុងយេរូសាឡឹមទ្រង់បានបានធ្វើការអស្ចារ្យជាច្រើន។