ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ អត្ថបទគម្ពីរ លូកា ២ (៣៨-៤០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទ! បងប្អូន ព្រះបន្ទូលថ្ងៃនេះនិយាយអំពីនាងហាណាបានទស្សទាយអំពីរឿ​ងរបស់ព្រះយេស៊ូឱ្យ​ព្រះ​នាង​ម៉ារី។ នាងហាណាជាស្ត្រីម្នាក់ដែលថ្វាយខ្លួនដូចជាដូនជី ឬក៏យាយព្រះពុទ្ធសាសនា គឺឧទ្ទិសខ្លួ​ន​បម្រើ​ព្រះ​ជាម្ចាស់។ ប្រជាជនអ៊ីស្រាអែលមួយចំនួនដែលមានវ័យចំណាស់គេដឹងថានឹងមានព្រះមេស៊ី ឬ​ព្រះសង្គ្រោះមកក្នុងលោកនេះ ក្នុងចំណោមប្រជាជនចំណាស់ទាំងនោះក៏មាននាង​ហាណា​ម្នាក់​ដែល គាត់​មិន​ដឹងថា ព្រះសង្គ្រោះ ឬហៅថាព្រះគ្រីស្ទហ្នឹងជានរណាទេ តែនាងហាណាថ្ងៃនេះ បានប​ង្ហាញព្រះ​គ្រីស្ត​នេះ​សម្រាប់អ្នកដទៃ។

បងប្អូន! ពាក្យប្រៀនប្រដៅចាស់ទុំ ជាពិសេសលោកតា លោកយាយរបស់យើងពិតជា​មាន​តម្លៃ​ណា​ស់​​ ទោះ​បីមិនហេតុទាំងនោះមិនទាន់ស្តែងឲ្យឃើញក្តី តែពាក្យទូន្មានទាំងនោះ​មាន​ខ្លឹម​សា​រ និងអត្ថ​ន័យ​ជានិច្ច ជាពិសេសសារដែលដាស់តឿនយើងឱ្យចូលក្នុងក្រមសីលធម៌ល្អរបស់សង្គម។ ស​ម្រា​ប់​បង​ប្អូន​ជាគ្រីស្តបរិស័ទដែលមានលោកតាលោកយាយដែលតែងតែណែនាំឱ្យទៅព្រះវិហារ ឱ្យងើប​ពី​ព្រលឹម ឱ្យ​ខិត​ខំរៀនសូត្រធម៌អីចឹ ប្រហែលបងប្អូនមានអារម្មណ៍ថាជារឿងដែលពិបាក ប៉ុន្តែ! ការដាស់តឿន​របស់​ចាស់​​​ទុំជារបៀបជួយពង្រឹងជំនឿរបស់យើង។ ទម្លាប់ដែលយើងធើ្វរៀងរាល់ថ្ងៃ ក្រោយមកវាអាចជួយ​ឱ្យ​យើ​ង​​ជាប់នូវការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួន។

សូមឱ្យព្រះបន្ទូលថ្ងៃនេះជាសាររំលឹកដល់អ្នកមានគុណចំពោះយើង មានលោកតា លោកយាយ ឪ​ពុ​ក​ម្តាយ​​​ដែល​ខំ​ប្រឹង​ដាស់តឿនយើង និងគ្រូអប់រំជំនឿដែលធ្លាប់បង្រៀនយើង​អំពីព្រះយេស៊ូគ្រីស្ត​ ជួ​យ​​​​ឱ្យ​ជីវិត​របស់យើងធើ្វដំណើរទៅជាមួយព្រះអង្គបានយ៉ាងល្អ។

ជា​ពិសេស យើងកំពុងបញ្ចប់ឆ្នាំចាស់ ចូលឆ្នាំថ្មីនៅខាងមុខនេះ សូមឱ្យយើងជួបតែរឿងល្អ ដោយមាន​ព្រះ​បន្ទូល​​​របស់ព្រះជាម្ចាស់ ពាក្យប្រៀនប្រដៅ ពាក្យដាស់តឿនល្អរបស់ចាស់ទុំ ជួយយើងដូចលោកយាយ ហា​ណា ដែលនិយាយអំពីព្រះយេស៊ូ។ សូមឱ្យបងប្អូនជួបតែរឿងល្អនៅក្នុងឆ្នាំថ្មី ជួបតែសេចក្តីសុខ សេ​ច​ក្តី​​ល្អក្នុងឆ្នាំថ្មីនៅខាងមុខនេះផងដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូនទាំងអស់គ្នា៕

 

Daily Program

Livesteam thumbnail