ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦អត្ថបទគម្ពីរ ម៉ាកុស (៣, ៣១ - ៣៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

បាទ ព្រះបន្ទូលថ្ងៃនេះមកពីម៉ាកុស (៣,៣១-៣៥) យើងឃើញថាគ្រួសាររបស់​ព្រះយេស៊ូជា​របៀប​ណា​? ថ្ងៃនេះព្រះបន្ទូលច្បាស់លាស់ណាស់ បងប្អូនណាក៏ដោយប្រព្រឹត្តតាមព្រះហឫទ័យរប​ស់​​ព្រះជា​​ម្ចាស់ ​ពិត​មែ​ន​នោះជាបងប្អូនរបស់យើង។ ពេលព្រះអង្គនិយាយរបៀបនេះមានន័យថា ព្រះសហគមន៍​ ឬក៏​គ្រួសារ​របស់​​ព្រះជាម្ចាស់ហ្នឹងធំណាស់។

បងប្អូនជាទីស្រឡាញ់! មិនថាសាសន៍ណា​ក៏ដោយឲ្យ​តែយើង​ប្រព្រឹត្ត​តាម​ព្រះហឫទ័យរបស់ព្រះជាម្ចាស់​បង​​ប្អូន​ត្រូ​វមានមោទនភាពថា យើងចូលក្នុងមហាគ្រួសាររបស់ព្រះអង្គ។ សូមព្រះជា​ម្ចាស់ជួយ​បង​ប្អូន​រំលឹក​​ចំណុចនេះនៅក្នុងការរួបរួមធ្វើដំណើរជាមួយគ្នាតាមគំនិត synodality ឬក៏គំនិតនៃការរួម​ដំណើរ​នៃ​សន្និបាត ព្រោះនេះជាគំនិតដ៏សំខាន់ថាយើងជា គ្រួសារតែមួយ ដោយសារយើង​មាន​ព្រះ​អម្ចាស់​តែ​មួយ​។ ព្រះអម្ចាស់យេស៊ូគ្រីស្តផ្ទាល់ជាចំណុចសំខាន់នៃជីវិតដំណើររួម កាលណាយើងរួមធ្វើដំណើរ​ជាមួយគ្នា​តាម​​​ព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពិតមែន! ទោះបីជាសាសន៍ណាក៏ដោយ ក៏យើងជាបងប្អូនជា​គ្រួសា​រ​តែ​មួយដែរ។

សូមឲ្យបងប្អូនរក្សាគំនិតនេះក្នុងជីវិតរស់នៅក្នុងប្រចាំថ្ងៃក្នុងជីវិតព្រះសហគមន៍ជានិច្ច។ ការ​ជួយ ការចេះ​រំលែក កា​រធ្វើតាមសេចក្ដីស្រឡាញ់ តាមកិច្ចការដែលព្រះយេស៊ូបា​នបង្រៀននៅក្នុងជីវិតរបស់​ព្រះសហ​គម​ន៍ នេះជាកម្លាំងដើម្បីជួយឲ្យយើងជាគ្រួសារតែមួយជាបងប្អូនរបស់​ព្រះអម្ចាស់យេស៊ូ​គ្រីស្ត៕

Daily Program

Livesteam thumbnail