កម្មវិធីផ្សាយជាភាសាចិនរបស់វិទ្យុ RVA ប្រារព្ធខួបលើកទី ៥០

កម្មវិធីផ្សាយជាភាសាចិនរបស់វិទ្យុវ៉ារីតាសអាស៊ី (Radio Veritas Asia) ហៅកាត់ថា RVA បានប្រារព្ធខួបលើកទី ៥០ របស់ខ្លួន តាមរយៈការរៀបចំកម្មវិធីសប្បុរសធម៌បុណ្យព្រះយេស៊ូប្រសូតមួយជូនដល់កុមារចំនួន ២០០ នាក់ ដែលមកពីគ្រួសារខ្វះខាតនៅក្នុងសហគមន៍ចំនួនពីរ ក្នុងទីក្រុងឃ្វីសុន (Quezon City) ដែលស្ថិតនៅក្នុងតំបន់ទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន។

កម្មវិធីនេះត្រូវបានរៀបចំឡើងនៅសាលសន្និសីទនៃទីស្នាក់ការកណ្តាលរបស់ RVA ក្រោមប្រធានបទ «មនុស្សគ្រប់គ្នាគឺជាអ្នកឈ្នះ»។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំតំណាងមកពីព្រះសហគមន៍កាតូលិក បុគ្គលិកធនាគារ យុវជនស្ម័គ្រចិត្ត ដូនជី និងសប្បុរសជននានា ដើម្បីផ្តល់ជូនកុមារដែលមានអាយុពី ៤ ទៅ ១០ ឆ្នាំ នូវកាដូសម្រាប់បុណ្យព្រះយេស៊ូប្រសូត អាហារ និងឱកាសសម្រាប់ការជួបជុំប្រកបដោយភាពស្និទ្ធស្នាល។

គំនិតផ្តួចផ្តើមសប្បុរសធម៌ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដោយលោកបូជាចារ្យ ចន មី (John Mi) ដែលជានាយកកម្មវិធីរបស់ RVA ដោយសហការជាមួយកម្មវិធី «Helping Hands» របស់ធនាគារ Metrobank។

ចាប់តាំងពីពេលនោះមក កម្មវិធីផ្សាយជាភាសាចិន បានរៀបចំពិធីនេះជារៀងរាល់ឆ្នាំ ដោយមានការឧបត្ថម្ភ និងការចូលរួមពីធនាគារនេះ។ បុគ្គលិករបស់ធនាគារ Metrobank ក៏បានចូលរួមជាអ្នកស្ម័គ្រចិត្តជារៀងរាល់ឆ្នាំផងដែរ ដោយចំណាយពេលវេលាជាមួយកុមារតាមរយៈការលេងហ្គេម និងសកម្មភាពកម្សាន្តផ្សេងៗទៀត៕

Daily Program

Livesteam thumbnail
khmer popup image