ការខូចខាតដែលកើនកាន់តែខ្ពស់ដែលមិនធ្លាប់មានសម្រាប់រុស្ស៊ី។ នៅអំឡុង ៨ខែដើមឆ្នាំ២០២៥ រុស្ស៊ី បានបាត់បង់ទាហាន ២៨១៥៥០នាក់ នៅអ៊ុយក្រែន។ តួលេខដែលមានប្រភពពីឯកសារដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយអនឡាញអាម៉េរិក ប៉ូលីទីកូ Politico ដោយយោងតាមសេវាកម្មចារកម្មរបស់អ៊ុយក្រែនពីព័ត៌មានបែកធ្លាយរបស់រុស្ស៊ី។ បើជឿលើឯកសារ នោះគឺមានទាហានរុស្ស៊ី ៨៦៧៤៤នាក់ បានស្លាប់ ចាប់តាំងដើមឆ្នាំ ៣៣៩៦៦នាក់ បានបាត់ខ្លួន ១៥៨៥២៩នាក់ រងរបួស និង ២៣១១នាក់ ត្រូវបានចាប់ខ្លួន។