បុរីវ៉ាទីកង់បង្ហាញពីការព្រួយបារម្ភនូវការកើនឡើងនៃការរើសអើងជាតិសាសន៍តាមអ៊ីនធឺណិត

លោកអគ្គអភិបាល ហ្គាព្រីអែល ខាសា (Gabriele Caccia ) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់ប្រចាំនៅ អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងការរើសអើងជាតិសាសន៍តាមអ៊ីនធឺណិត ការរើសអើងប្រឆាំងនឹងជនចំណាកស្រុក និងការមិនអត់ឱនចំពោះសាសនា។

វ៉ាទីកង់កងញូវបានឲ្យដឹងថា លោក​បាន​ថ្លែង​ដូច្នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​វិច្ឆិកា ក្នុង​អំឡុង​កិច្ច​ពិ​ភាក្សា​ទូទៅ​នៃ​គណៈកម្មាធិការ​លើក​ទី​៣ នៃ​សម័យ​ប្រជុំ​លើក​ទី​៧៩ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក។

លោកអគ្គអភិបាលបានចាប់ផ្តើមសុន្ទរកថារ ដោយការដកស្រង់ចេញពីសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សថា មនុស្សទាំងអស់កើតមកមានសេរីភាព និងស្មើភាពក្នុងសេចក្តីថ្លៃថ្នូរ និងសិទ្ធិ ប៉ុន្តែប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា​វា​ត្រូវ​បាន​ចោទ​ប្រកាន់​ឥត​ឈប់​ឈរ។​

លោកអគ្គអភិបាលបានបន្តថា ៖ «ការរើសអើងជាតិសាសន៍ជ្រុលងាយ ងាយស្រួលក្នុងការកំណត់អត្តសញ្ញាណ និងថ្កោលទោសយ៉ាងត្រឹមត្រូវ ការប្រកាន់ពូជសាសន៍ជារឿយៗ មានទម្រង់កាន់តែច្បាស់»។

លោកក៏បានគូសបញ្ជាក់អំពីកង្វល់របស់បុរីវ៉ាទីកង់ទាក់ទងនឹងការរើសអើងជាតិសាសន៍ និងការរើសអើងលើអ៊ីនធឺណិត។

លោក​បាន​មាន​ប្រសាសន៍​ថា​ ៖ «​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​នេះ ការអប់រំ​គឺ​មាន​សារៈសំខាន់​បំផុត ទាំង​ជា​យុទ្ធសាស្ត្រ​ឆ្លើយតប និង​ជា​វិធានការ​បង្ការ​រយៈពេល​វែង​»​៕

Daily Program

Livesteam thumbnail