ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លោក កន សុខកាយ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អតីតអភិបាលស្រុកល្វាឯម ​ឈ្មោះ កន សុខកាយ អាយុ ៤២ឆ្នាំ ​ពីបទប៉ុនប៉ងក្នុងបទសូកប៉ាន់ ​ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា ៦ ០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំង អំពើពុករលួយ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ទៀតថា ដំណើររឿងដែលនាំឱ្យមានការចោទប្រកាន់នេះ គឺ ឈ្មោះ កន សុខកាយ បានយកប្រាក់ចំនួន ៣០០ ០០០ (សាមសិបម៉ឺន) ដុល្លារ ទៅឱ្យ ឈ្មោះ លី សាម៉េត, ឈ្មោះ ដួង តារា និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណង ទទួលបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ កន សុខកាយ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕

Daily Program

Livesteam thumbnail