ដូនជីម្នាក់ស្លាប់ដោយគ្រោះបន្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី
បងស្រី នីកូលីន ប៉ាតហ្សូ (Nikolin Padjo) ដែលជាសាសនទូត ដែលកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសឥណ្ឌូនេស៊ីម្នាក់គឺ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់ដោយគ្រោះបន្ទុះ ភ្នំភ្លើង ឡេវូតូប៊ី ឡាគី ឡាគី (Lewotobi Laki-laki )ដែលបានផ្ទុះឡើងដោយមិននឹកស្មានដល់នៅព្រលឹមនៃថ្ងៃទី ៣ ខែវិច្ឆិកា នៅ តំបន់ផ្លរ៉េស( Flores ) ។
បងស្រីបានទទួលមរណភាព នៅពេលដែលភ្នំភ្លើងនោះបានផ្ទុះហើយបំណែកនៃបន្ទុះបានធ្លាក់ចំព្រះវិហារសន្តកាព្រីអែលដែលជាកន្លែងស្នាក់នៅរបស់លោកបូជាចារ្យនិងបងស្រីសរុប ៧៥នាក់ ។
ភ្នំភ្លើង ឡេវូតូប៊ី ឡាគី ឡាគី ស្ថិតនៅចន្លោះខេត្ត ឡារ៉ានទូកា (Larantuka) និង ខេត្ត មូម័រ ( Maumere) នៅលើកោះ ផ្លរ៉េស បានផ្ទុះឡើងភ្លាមៗ ដោយបញ្ចេញនូវកម្អែភ្នំភ្លើង ផេះ និងកំទេចកំទីធំៗ។
ការផ្ទុះដែលមិននឹកស្មានដល់បានប៉ះពាល់ដល់មនុស្សរាប់រយគ្រួសារនៅទូទាំងភូមិចំនួន ៥ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ។
លោក បូជាចារ្យ ហ្គាវ៉ា នី ( Fr. Galvani) បាននិយាយថា ៖ «បច្ចុប្បន្ន ជំនួយដែលត្រូវបានស្នើសុំច្រើនជាងគេគឺតង់ អាហារ ទឹក ម៉ាស និង ឱសថ»។
លោកបូជាចារ្យបានបន្តថា ឆ្លើយតបនឹងតម្រូវការនេះព្រះសហគមន៍កាតូលិកក្នុងស្រុកបានឆ្លើយតបដោយការផ្តល់ជូនលំនៅដ្ឋានបណ្តោះអាសន្ន និងអាហារសម្រាប់អ្នកដែលផ្លាស់ទីលំនៅដោយការផ្ទុះនេះ។ សាលារៀន និងបន្ទប់គ្រូអប់រំជំនឿត្រូវបានគេរៀបចំឡើងវិញ ដើម្បីផ្ទុកជនភៀសខ្លួនរាប់រយនាក់ដែលបានភៀសខ្លួនរកកន្លែងមានសុវត្ថិភាព៕