ការអប់រំត្រូវតែយកចិត្តទុកដាក់ដោយបេះដូង

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលប្រាប់ក្រុមអ្នកដែលមកចូលរួមក្នុងសន្និសីទសកលសកលលោកលើកទី៥ស្តីអំពីការអប់រំនៅបុរីវ៉ាទីកង់ថា ការអប់រំគឺជាកម្មវត្ថុដែលមនុស្សជាតិត្រូវតែយកចិត្តទុកដាក់ ដោយបេះដូងនិងការស្រលាញ់ ។

ព្រះវបិតាដ៏វិសុទ្ធបានមានបន្ទូលបន្តថា ការអប់រំនៅតែបន្តលើសពីថ្នាក់រៀន ហើយសាលាកាតូលិកត្រូវមានភាពក្លាហាន និងបំផុសគំនិតដោយការបង្រៀនតាមព្រះយេស៊ូ។​

ទ្រង់បានមានបន្ទូលថា ៖ «ការអប់រំមិនមែនជាដំណើរការដែលបញ្ចប់នៅពេលដែលយើងចាកចេញពីថ្នាក់រៀន ឬបណ្ណាល័យនោះទេ វានៅតែបន្តពេញមួយជីវិត ហើយជួបជាប្រចាំ ជាមួយអ្នកដទៃ និងនៅលើផ្លូវដែលយើងដើរ»។

សម្តេចប៉ាបបានមានបន្ទូលបន្តថា ៖ «ឆ្លើយតបតាមរបៀបស្របគ្នា" ទៅនឹងចេតនានៃការបង្រួមជាសកលស្តីពីការអប់រំ ការបណ្តុះឃដំណើរការអប់រំដែលពាក់ព័ន្ធនឹងមនុស្សគ្រប់គ្នា ហើយទ្រង់បានដាស់តឿនថា "សូមឱ្យយើងខិតខំប្រឹងប្រែងដើម្បីកសាង ភូមិអប់រំ ដែលយើងអាចធ្វើការរួមគ្នាដើម្បីលើកកម្ពស់ទំនាក់ទំនងមនុស្សជាវិជ្ជមាន និងប្រកបដោយផ្លែផ្កា»។

តាមរយៈទំនាក់ទំនងជិតស្និទ្ធទាំងនេះ ព្រះវរបិតាដ៏វិសុទ្ធបានកត់សម្គាល់ថា  សញ្ញាអប់រំអាចកើតឡើងក្នុងចំណោមអ្នកទាំងឡាយណាដែលធ្វើការដើម្បីភាពរីកចម្រើនផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗនៅក្នុងទិដ្ឋភាពផ្សេងៗនៃវិទ្យាសាស្ត្រ នយោបាយ សិល្បៈ អត្តពលិក និងផ្នែកផ្សេងទៀត៕

Daily Program

Livesteam thumbnail