បុរីវ៉ាទីកង់និងព្រះសហគមន៍គ្រីស្តសាសនានៅភាគខាងកើតប្រារព្ធខួបលើកទី៣០ នៃសេចក្តីប្រកាសរួម
បុរីវ៉ាទីកង់និងព្រះសហគមន៍គ្រីស្តសាសនានៅភាគខាងកើត នៅថ្ងៃសៅរ៍ចុងសប្តាហ៍មុន បានប្រារព្ធខួប ៣០ ឆ្នាំនៃសេចក្តីប្រកាសរួមស្តីពីព្រះគ្រិស្តរួមមួយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រៅពីព្រឹត្តិការណ៍នេះ ព្រះសហគមន៍ក៏បានរៀបចំនូវព្រឹត្តិការណ៍មួយទៀត គឺការប្រារព្ធខួប៤០ឆ្នាំពីដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំព្រះសហគមន៍ភាគខាងកើតមកកាន់ទៅទីក្រុងរ៉ូម ដើម្បីជួបជាមួយសម្តេចប៉ាប យូហាន ប៉ូល ទី ២ផងដែរ ។
ប្រភពដដែលបានបន្តថា សេចក្តីប្រកាសរួមនេះ គឺចុះហត្ថលេខានៅថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ១៩៩៤ ហើយសេចក្តីថ្លែងការណ៍នោះ គឺជាជាមូលដ្ឋាននៃឯកសាររួម ដើរលើផ្លូវឆ្ពោះទៅរកការរួបរួមពេញលេញរវាងព្រះសហគមន៍កាតូលិក និងព្រះវិហារសាសនាចក្រខាងកើត។
សាមសិបឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍នោះ នៅថ្ងៃសៅរ៍ ទី ៩ ខែវិច្ឆិកា សម្តេចប៉ាប ហ្រ្ងង់ស៊ីស្កូ និង Assyrian Catholicos His Holiness Mar Awa III បានមកធ្វើទស្សនៈកិច្ចនៅបុរី វ៉ាទីកង់ជាថ្មី
នៅក្នុងដំណើរនេះ គេបាន គូសបញ្ជាក់ថា គណៈកម្មាធិការ "ថ្មីៗមួយនឹងត្រូវ ចាប់ផ្តើមដំណាក់កាលថ្មីនៃការសន្ទនាស្តីពីការបូជាក្នុងជីវិតរបស់ព្រះសហគមន៍៕