កាឌីណាល់ តាក្លេ ឲ្យគ្រីស្តបរិស័ទដាក់បេះដូងនៅកណ្តាលអំណរសប្បាយ

លោកកាឌីណាល់ ល្វីស អេនតូនីញ៉ូ តាក្លេ (Luis Antonio Tagle) អ្នកទទួលខុសត្រូវក្រសួងប្រកាសដំណឹងល្អរបស់បុរីវ៉ាទីកង់បាននិយាយប្រាប់វ៉ាទីកង់ញូវថា គ្រីស្តបរិស័ទសូមឈ្វេងយល់ពីរបៀបបើកបេះដូងទទួលអំណរសប្បាយឲ្យបានច្បាស់លាស់ ។

លោកកាឌីណាល់បានលើកឡើងបែបនេះ បន្ទាប់ពីការបោះពុម្ភផ្សាយសព្វវចនាធិប្បាយថ្មីរបស់សម្តេចប៉ាប 'Dilexit nos' កាលពីពេលថ្មីៗកន្លងទៅនេះ ។

លោកបានបន្តថា របៀបនៃការបើកបេះដូងរបស់ព្រះយេស៊ូគឺជាគន្លឹះដ៏សំខាន់មួយដើម្បីយល់ពីការសរសេរ និងសកម្មភាពរបស់សម្តេចប៉ាប ។

លោកបានបន្តថា សម្តេចប៉ាបបានមានបន្ទូលរៀបរាប់រួចហើយថា ទ្រង់បានកំណត់ទីតាំងនិងអត្តសញ្ញាណខាងវិញ្ញាណដ៏វិសុទ្ធ សម្រាប់បេះដូងរបស់ទ្រង់ ។

លោកកាឌីណាល់បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទអាននូវឯកសារ 'Dilexit nos' ដែលសម្តេចប៉ាបបានបោះពុម្ភកាលពីថ្ងៃទី ២៤​ ខែតុលា ដើម្បីឲ្យគ្រីស្តបរិស័ទយល់ទំពីជីវិតជាគ្រីស្តបរិស័ទ ។

លោកកាឌីណាល់បានបន្តទៀតថា Dilexit nos ក៏អាចមានប្រយោជន៍ក្នុងការយល់ដឹងកាន់តែច្បាស់អំពីព្រឹត្តិការណ៍ដូចជា សន្និបាតដែលទើបតែបញ្ចប់ និងឆ្នាំ នៃអំណរសប្បាយ២០២៥ ដែលនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ទៀត។

លោកកាឌីណាល់បានបន្តថា ឯកសារនេះ បានឆ្លុះបញ្ចាំងពីការលះបង់ចំពោះព្រះហឫទ័យដ៏ពិសិដ្ឋរបស់ព្រះយេស៊ូ។

លោកកាឌីណាល់ ក៏បានលើកឡើងថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ គឺជាសម្តេចប៉ាបនៃការភ្ញាក់ផ្អើល។ ខណៈពេលដែលការប្រកាសនៃសព្វវចនាធិប្បាយ និងការបោះពុម្ពផ្សាយជាយថាហេតុគឺមានលក្ខណៈមិននឹកស្មាន៕

Daily Program

Livesteam thumbnail