ACU ឃាត់ខ្លួន​លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការនាព្រឹកនេះ​

លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ដែលមានការពាក់ព័ន្ធ​ក្នុង​ករណី​លោក លី សាម៉េត ហៅគ្រូមា ទាក់ទងនឹង​ការ​យកលុយរត់ការចង់បានតំណែង ត្រូវបាន​អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។

យោងតាម​សារព័ត៌មានក្នុង​ស្រុក បាន​ឱ្យដឹងថា ​អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនលោក ឡាយ វិសិដ្ឋ ទៅតុលាការ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពី​ឃាត់ខ្លួន និង​សាកសួរ​រួច។​

សូមបញ្ជាក់ថា លោក ឡាយ វិសិដ្ឋ បានសូកប៉ាន់លុយចំនួន៥៧ម៉ឺនដុល្លារ ចង់បានតំណែង តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។​

គួររម្លឹកថា ពាក់ព័ន្ធនឹងករណីនេះដែរ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ លើមនុស្សចំនួន៤នាក់រួមមានលោក ដួង តារា, លី សាម៉េត , មួង ឃីម និង អ៊ុត ធី ​ពីបទ «ជំនួញឥទ្ធិពលសកម្ម  ជំនួញឥទ្ធិពលអកម្ម  និងសមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្មនៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ»៕

 

Daily Program

Livesteam thumbnail