ការបរិច្ចាកឈាមគឺជាសក្ខីភាពនៃសេចក្តីស្រឡាញ់របស់គ្រីស្តបរិស័ទ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលគាំទ្រនិងលើកទឹកចិត្តដល់ក្រុមអ្នកបរិច្ចាកឈាម ដោយមានបន្ទូលថា នេះជាសក្ខីភាពនៃសេចក្តីស្រលាញ់របស់គ្រីស្តបរិស័ទ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ទ្រង់បានមានបន្ទូលបែបនេះនៅពេលដែលបានយាងជួបជាមួយនឹងសមាជិកនៃសហព័ន្ធអ្នកបរិច្ចាគឈាមអ៊ីតាលី។
នាឱកាសនោះសម្តេចប៉ាប បានគូសបញ្ជាក់អំពីទំហំខាងវិញ្ញាណនៃការបរិច្ចាគឈាម ដែលជាសក្ខីភាពនៃសេចក្តីស្រឡាញ់របស់គ្រីស្ទបរិស័ទនិងជាសក្ខីភាពនៃសេចក្តីស្រឡាញ់របស់គ្រិស្តបរិស័ទដោយគ្មានព្រំដែនកំណត់។
ព្រះវបិតាដ៏វិសុទ្ធបានមានបន្ទូល ថា «ការផ្តល់ឲ្យ» នាំមកនូវសេចក្តីអំណរ ដោយសារវាផ្លាស់ប្តូរ និងបង្កើនជីវិតទាំងមូលរបស់យើង ដោយចូលទៅក្នុងភាពភ្លឺស្វាងនៃដំណឹងល្អ ជាកន្លែងដែលគ្រប់យ៉ាងរកឃើញអត្ថន័យ និងភាពពេញលេញនៃសេចក្តីសប្បុរស។ ទ្រង់បានបន្តថា ៖ «អ្នកផ្តល់ឱ្យអ្នកដទៃនូវផ្នែកសំខាន់នៃខ្លួនអ្នក ហើយអ្នកប្រាកដជាដឹងពីសុភមង្គលដែលកើតចេញពីការចែករំលែក»។
សម្តេចប៉ាបបានបន្តគូសបញ្ជាក់ថា ការបរិច្ចាកឈាមក៏ជាសក្ខីភាពដ៏សំខាន់នៃសេចក្តីស្រឡាញ់របស់គ្រិស្តបរិស័ទចំពោះអ្នកដែលខ្វះខាត ដែលមិនមានព្រំដែន ជាតិសាសន៍ ឬសាសនា ហើយ នៅក្នុងពិភពលោកដែលត្រូវបានសម្គាល់ដោយបុគ្គលនិយម ទង្វើដែលមិនគិតពីខ្លួនឯង និងអនាមិករបស់អ្នក គឺជាសញ្ញាមួយដែលយកឈ្នះលើភាពព្រងើយកន្តើយ និងភាពឯកកោ ហើយអាចនឹងបំបែកឧបសគ្គនានា៕