នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រតិបត្តការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធអនឡាញ ចំនួន ១ករណីទៀត ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។