ជ័យជម្នះរបស់លោក លូឡា ដា ស៊ីលវ៉ា នៅប្រេស៊ីល៖ រវាងវីរជនការពារ ព្រៃ អាម៉ាហ្ស៉ូន និងមហិច្ឆតាប្រេងឥន្ធនៈហ្វូស៊ីល

ការវិលត្រឡប់មកកាន់អំណាចជាថ្មីរបស់ប្រធានាធិបតីឆ្វេងនិយម ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា (Luiz Inácio Lula da Silva) បាននាំមកនូវក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការសង្គ្រោះ «សួតនៃភពផែនដី» តាមរយៈ ការកាត់បន្ថយអត្រាកាប់បំផ្លាញព្រៃអាម៉ាហ្ស៉ូនឱ្យ ធ្លាក់ចុះ ដល់ កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណា គោលនយោបាយដែលលាយឡំរវាង ការអភិរក្សធម្មជាតិ និងការបង្កើនការផលិតប្រេងឆៅដល់កម្រិតកំណត់ត្រា បានធ្វើឱ្យ សាធារណជន និង អ្នកជំនាញបរិស្ថានជុំវិញពិភពលោកចោទសួរថា ៖ តើមេដឹកនាំប្រេស៊ីល រូបនេះពិតជា «មិត្តដ៏ល្អពិតប្រាកដ» របស់បរិស្ថាន ឬគ្រាន់តែជានយោបាយទាញយកផល ប្រយោជន៍សេដ្ឋកិច្ច?

កិច្ចខិតខំប្រឹងប្រែងការពារបរិស្ថាន និងរបត់ស្តារឡើងវិញ

ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីប្រេស៊ីលកាលពីថ្ងៃទី២៥ ខែតុលា បានបញ្ចប់ទៅដោយ ជ័យជម្នះរបស់លោក ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា លើគូប្រជែងអភិរក្សនិយម លោក ហ្វ្ល៉ាវីយ៉ូ បូលសូណារ៉ូ។ លទ្ធផលនេះបាននាំមកនូវភាពធូរស្រាល និងក្តីសង្ឃឹមដ៏ធំធេង សម្រាប់សហគមន៍បរិស្ថានអន្តរជាតិ បន្ទាប់ពីប្រទេសនេះបានឆ្លងកាត់សម័យកាលដ៏ ខ្មៅ ងងឹត ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី ហ្ស៊ែរ បូលសូណារ៉ូ ពីឆ្នាំ ២០១៩-២០២៣​ដែល​បើកដៃឱ្យមាន​ការ​កាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ។

ក្រោមរដ្ឋបាលថ្មី លោកលូឡា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចឱ្យបាននូវគោលដៅ «ការ​កាប់បំផ្លាញព្រៃសូន្យ» ត្រឹមឆ្នាំ២០៣០។ យោងតាមទិន្នន័យផ្លូវការរបស់រដ្ឋាភិបាល ការ កាប់​បំផ្លាញព្រៃអាម៉ាហ្ស៉ូនប្រេស៊ីលដែលជាអាងស្តុកកាបូន ៦០% នៃភពផែនដី បានធ្លាក់ចុះ មកត្រឹមម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីមានការស្រង់ទិន្នន័យក្នុងឆ្នាំ១៩៨៨។ ការ ពង្រឹងច្បាប់ និងការផ្តល់កម្លាំងចិត្តឡើងវិញដល់ទីភ្នាក់ងារបរិស្ថាន បានបង្ហាញយ៉ាងច្បាស់ថា ប្រេស៊ីលកំពុងដើរលើផ្លូវត្រូវក្នុងការការពារភោគទ្រព្យដ៏សំខាន់មួយនេះ។

មហិច្ឆតាថាមពលហ្វូស៊ីល៖ ភាពផ្ទុយគ្នានៃគោលនយោបាយ

ទោះជាទទួលបានការសរសើរលើការងារការពារព្រៃឈើក៏ដោយ សកម្មភាពសេដ្ឋកិច្ចរបស់ លោកលូឡា បែរជាបង្កើតឱ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំង។ ប្រេស៊ីលដែលជាប្រទេសផលិត ប្រេងឆៅធំជាងគេលំដាប់ទី៧ លើពិភពលោក បានបំបែកកំណត់ត្រាប្រវត្តិសាស្ត្រក្នុង ការ ផលិតប្រេងរហូតដល់ ៣,៧៧ លានបារ៉ែលក្នុងមួយថ្ងៃ។ អ្វីដែលកាន់តែព្រួយបារម្ភនោះគឺ រដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកប្រតិបត្តិការខួងយកប្រេងថ្មីចំនួន ២២ អណ្តូង នៅក្នុងតំបន់ អ៊ូរូគូ នៃរដ្ឋអាម៉ាហ្ស៉ូនណាស ព្រមទាំងការស្វែងរកប្រេងនៅដែនសមុទ្រភាគខាងជើង ដោយ ក្រុមហ៊ុនរដ្ឋ ប៉េត្រូប្រា (Petrobras) ផងដែរ។

វិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេង Brent កើនឡើងលើស ១១៤ ដុល្លារក្នុងមួយបារ៉ែល ដោយជំរុញឱ្យប្រទេសនាំចូលប្រេងបង្វែរទិសដៅមកស្វែងរកការ ផ្គត់ផ្គង់​ពីប្រេស៊ីល។ លោកហ្វ្រ៉ង់ស៊ីស ពែររ៉ាំង អ្នកឯកទេសផ្នែកថាមពលនៅវិទ្យាស្ថាន​ទំនាក់​ទំនងអន្តរជាតិ និងយុទ្ធសាស្ត្រ អ៊ីរីស (IRIS) នៅទីក្រុងប៉ារីស ប្រទេសបារាំង បាន​កត់​សម្គាល់ថា ប្រេស៊ីលកំពុងទាញយកផលចំណេញយ៉ាងក្រាស់ក្រែលទាំងផ្នែកតម្លៃ និបរិមាណ​​នាំ​ចេញប្រេង។

ចំណែកលោកលូឡា ថែមទាំងបានចាត់ទុកប្រភពរ៉ែប្រេងក្រោមបាតសមុទ្រថាជា «លិខិតឆ្លង​ដែនឆ្ពោះទៅអនាគត» សម្រាប់សេដ្ឋកិច្ចជាតិ។ ការបន្តពង្រីកឧស្សាហកម្មប្រេង ឥន្ធនៈ ហ្វូស៊ីល ដែលជាដើមហេតុចម្បងនៃបាតុភូតកម្ដៅផែនដី និងការប្រែប្រួលអាកាសធាតុ គឺជា សកម្មភាពប្រឆាំងស្រឡះពីគោលការណ៍អភិរក្ស។ ដូច្នេះ ទោះបីជាលោក លូឡា ជាវីរជនក្នុង ការ​សង្គ្រោះព្រៃអាម៉ាហ្ស៉ូនក៏ដោយ ប៉ុន្តែការប្រកាន់យកគោលនយោបាយទាញយក ប្រេងកាត​យ៉ាងគំហុកបែបនេះ បានធ្វើឱ្យរូបលោកមិនទាន់អាចរាប់ចូលជា «មិត្តដ៏ល្អឥតខ្ចោះ» របស់បរិស្ថានពិភពលោកបាននៅឡើយទេ។

 

Daily Program

Livesteam thumbnail
khmer popup image