អ្នកក្លែង​បន្លំផលិតផល​ពីប្រទេស​ដទៃ​គួរបញ្ឈប់ត្រឹមនេះ!

មិនត្រឹមតែនៅផ្សារជាប្រពៃណីនោះទេ សូម្បីតែនៅតាមផ្សារទំនើបដែលមានយីហោ មានកិត្តិនាមមួយចំនួនក៏មានករណីយកទំនិញប្រទេស​ជិត​ខាង ដែលវេចខ្ចប់សុទ្ធតែជាអក្សរខ្មែរ ហើយសំខាន់ដាក់អាស័យដ្ឋានខ្មែរ លេខទូរស័ព្ទខ្មែរ​ ប៉ុន្តែដល់ទៅស្កេនឃ្យូអរកូដ ស្រាប់តែចេញសុទ្ធតែអក្សរផ្សេង។​

យើងមិនស្អប់មិនខ្ពើមមិនហើយក៏មិនមែនជាក្រុមដែលមានស្មារតីនិងគំនិតក៏ដូចជាទស្សនៈជាតិនិយម ជ្រុលឡើយ ប៉ុន្តែអ្វីដែលយើងខ្ញុំចង់បាននិងរំពឹងទុកជាមុននោះ គឺសុំភាពស្មោះត្រង់។ ភាពស្មោះត្រង់នោះ គឺទាំងអ្នកដែលនាំចូល និង អ្នកដែលយកមកលក់។ សូមកុំគិតតែប្រាក់ចំណេញពេក អស់លោកម្ចាស់ហាង និង​ម្ចាស់ទំនិញទាំងឡាយ។

ហាង​ក៏ដូចជាម្ចាស់ទំនិញគិតតែប្រាក់ចំណេញពេក ហើយនាំគ្នាបន្តធ្វើ​សកម្មភាពបែបនេះ គឺវាស្មើនឹងបោកប្រាស់អតិថិជន ដែលជាប្រការដែលប្រាសចាកសុចរិតភាពនៃការ​រកស៊ី ហើយវាក៏អាចនឹងធ្វើឲ្យអតិថិជនបាត់បង់ជំនឿទុកចិត្តលើអ្នកទៅវិញទេ។

ទំនិញឬផលិតផលដែលដាក់លក់ទាំងអស់គួរតែជាទំនិញដែលត្រឹមត្រូវតាមច្បាប់ មានបង់ពន្ធ និង មានស្តង់ដា សុវត្ថិភាពពោលគឺបទដ្ឋានច្បាស់លាស់។ ទំនិញទាំងនោះនាំចូលមកពីប្រទេសណាដាក់​ថាមកពីប្រទេសនោះទៅ មិនចាំបាច់យកទំនិញពីប្រទេសមួយហើយយកសំបកឬរបស់វេចខ្ចប់ថា ផលិតនៅក្នុងស្រុកឡើយ។

សូមកុំបោកប្រាស់អតិថិជន យើងខ្ញុំសង្ឃឹមថា​ ហាងទំនិញឬផ្សារទំនើបដែលយកទំនិញមកលក់នៅក្រោមស្ថានភាពបែបនេះ នឹងមានភាពច្បាស់លាស់។

សូមរក្សាភាពស្មោះត្រង់ ហើយទុកឲ្យអតិថិជនដែលជាអ្នកប្រើប្រាស់ ឬអ្នកទទួលទានគាត់សម្រេចចិត្តដោយខ្លួនរបស់គាត់។ សូមប្រុងប្រយ័ត្នណា នៅក្នុងស្ថានភាពខ្លះនៅពេលដែលបញ្ហាវាចេះតែច្រើនប្រជាពលរដ្ឋក៏អាចនឹង មានប្រតិកម្ម អាចនឹងប៉ះពាល់ដល់អាជីវកម្ម។

ភាពស្មោះត្រង់និងទទួលខុសត្រូវនេះគឺសំខាន់បំផុតនៅក្នុងអាជីវកម្ម។ សូមទុកឲ្យប្រជាពលរដ្ឋដែលជាអ្នកហូបឬអ្នកទទួលទានគាត់សម្រេចចិត្តទៅ៕

Daily Program

Livesteam thumbnail