ពត៌មាន ព្រះសហគមន៍កម្ពុជាផ្ញើប្រាក់ដង្វាយជូនលោកកាឌីណាល់ឆាលបូ ក្នុងថ្ងៃបុណ្យបុណ្យគោរពព្រះអម្ចាស់យេស៊ូរងទុក្ខលំបាក សុក្រពិសិដ្ឋនេះ ព្រះសហគមន៍កាតូលិកនៅកម្ពុជាបានបញ្ជូនប្រាក់ដង្វាយជូនដល់លោកកាឌីណាល់ឆាល បូ ជាអគ្គអភិបាលនៃព្រះសហគមន៍យ៉ាងហ្គូននៃប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសារលិខិតរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមភាគភ្នំពេញចេញផ្សាយនៅថ្ងៃទី១៨ ខែមេសានេះ។
ពត៌មាន កម្ពុជាបន្តសហការជាមួយILOលើគម្រោងការងារកាន់តែប្រសើរ ខណៈដែលកម្ពុជាអនុវត្តគម្រោងមួយនេះដំបូងគេ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានជួបពិភាក្សាការងារជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារកាន់តែប្រសើរ(Better Work)នៃអង្គការអន្តរជាតិខាងការងារ (ILO)កនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខណៈដែលឯកឧត្តមចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) នៅប្រទេសស្វីស។
ពត៌មាន FABC-OSC បណ្ដុះបណ្ដាលអ្នកបកប្រែកាតូលិកក្នុងតំបន់អាស៊ី អ្នកបកប្រែចំនួន៤៤នាក់មកពីព្រះសហគមន៍នានាក្នុងតំបន់អាស៊ីដែលមាន១៦ភាសា បានមកជួបជុំគ្នាក្នុងសិក្ខាសាលាបកប្រែអត្ថបទព្រះសហគមន៍ ដែលរៀបចំឡើងដោយការិយាល័យផ្សព្វផ្សាយព័ត៌មាននៃសភាលោកអភិបាលអាស៊ី បានធ្វើឡើងកាលពីថ្ងៃទី៤-១០ ខែមិថុនានេះ នៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីជួយដល់អ្នកបកប្រែឯកសារព្រះសហគមន៍ ឱ្យមានទំនាក់ទំនងកាន់តែប្រសើរឡើងនៅតំបន់។
ពត៌មាន ចំណាប់ខ្មាំងបួននាក់ត្រូវបានរំដោះនៅតំបន់ហ្គាហ្សា ចំណាប់ខ្មាំងបួននាក់ដែលក្រុមហាម៉ាសចាប់ខ្លួននៅហ្គាហ្សាត្រូវបានជួយសង្គ្រោះដោយកងកម្លាំងអ៊ីស្រាអែល។
ពត៌មាន សម្តេចប៉ាបបន្តរំលឹកអំពីបញ្ហានៅហ្គាហ្សា និយាយអំពីសន្តិភាពនៅអ៊ុយក្រែននិងមីយ៉ាន់ម៉ា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអំពាវនាវឱ្យប្រទេសនានាធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយប្រជាជននៅតំបន់ហ្គាហ្សា ជាមួយនឹងជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងខ្លាំង។
ពត៌មាន ប្រទេសហ្ស៊កដានីគ្រោងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីជំនួយតំបន់ហ្គាហ្សា នៅថ្ងៃអង្គារ៍ ប្រទេសហ្ស៊កដានី បានធ្វើជាម្ចាស់ផ្ទះសន្និសីទបន្ទាន់មួយ ក្នុងគោលបំណងជំរុញការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។
ពត៌មាន សម្តេចប៉ាបស្នើឲ្យរ៉ូមជាកន្លែងស្វាគមន៍ និងសប្បុរសក្នុងអំឡុងឆ្នាំករុណាទិគុណ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូថ្លែងការស្នើសុំទៅកាន់អភិបាលក្រុងរ៉ូម និងរដ្ឋបាលទាំងអស់ឲ្យត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះពិធីបុណ្យJubileeនាឆ្នាំ២០២៥ខាងមុខប្រកបដោយអំណរសប្បាយ។
ពត៌មាន លោកអន់តូនី ប៊្លីនឃិន ទៅអ៊ីស្រាអែលដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅហ្គាហ្សា ដោយទុកការបែកបាក់គ្នានៅម្ខាង ក្រុមប្រឹក្សាសន្តិសុខនៃអង្កការសហប្រជាជាតិ កាលពីថ្ងៃ ចន្ទ បានមកនូវការគាំទ្រលើផែនការបទឈប់បាញ់នៅហ្គាហ្សា ដោយដាក់ទម្ងន់បន្ថែម ពី ខាងក្រោយនៃយុទ្ធនាការការទូតដែលដឹកនាំដោយសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់សំណើសន្តិភាពដែលមាន ៣ដំណាក់កាល។
ពត៌មាន សាលាដំបូងរាជធានីភ្នំពេញ បន្តសាកសួរសកម្មជនចលនាមាតាធម្មជាតិ ចំនួន៥នាក់ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនការទៅលើសកម្មជនចលនាមាតាធម្មជាតិ ចំនួន៥នាក់ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៤ វេលា ម៉ោង ៨:៣០នាទី ព្រឹក ដែលសវនាការនេះបានធ្វើរហូតដល់ ម៉ោង ១៦:៤៦ នាទីល្ងាច លើ ពីបទរួមគំនិតក្បត់ និងប្រមាទព្រះមហាក្សត្រ។
ពត៌មាន មេធាវីជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ដែលជាប្រធាន គណបក្ស កម្លាំងជាតិ ពហិការក្នុងសវនការសាលាឧទ្ធរណ៍ នារសៀលថ្ងៃអង្គារ ទី១១ ខែមិថុនានេះ មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ជាប្រធាន គណបក្ស កម្លាំងជាតិ លោក ជួង ជូងី បានសម្រេចធ្វើពហិការក្នុងសវនការសាលាឧទ្ធរណ៍ លើបណ្តឹងឧទ្ធរណ៍ប្តឹងនឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ។
ពត៌មាន ៥ខែដើមឆ្នាំ២០២៤ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ កើនឡើង ២០,៦៩ ភាគរយដែលមានទឹកប្រាក់ជិត៥ពាន់លានដុល្លារ កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈពេល៥ ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន៤,៨៩ ពាន់លានដុល្លារ។
ពត៌មាន សម្តេចប៉ាប៖ បងស្រីគឺជាសហការីរបស់ព្រះជាម្ចាស់ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ បានមានបន្ទូលថា អស់បងស្រីដែលកំពុងតែបម្រើការងារនៅតាមព្រហសហគមន៍នានា គឺជាសហការីរបស់ព្រះជាម្ចាស់នៅក្នុងការថែរក្សានិងគង្វាលប្រជារាស្រ្តរបស់ព្រះអង្គ ។
ពត៌មាន សម្តេចប៉ាបអប់រំជំនឿនៅកន្លែងដ៏សាមញ្ញមួយនៅទីក្រុងរ៉ូម វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីសប្តាហ៍មុនទ្រង់បានយាងធ្វើការអប់រំជំនឿនៅកន្លែងដ៏សាមញ្ញមួយកន្លែងជាមួយនឹងគ្រីស្តបរិស័ទនៅក្នុងទីក្រុងរ៉ូម ។
ពត៌មាន កាលវិភាគទស្សនកិច្ចរបស់សម្តេចប៉ាបនៅទីក្រុងទ្រីស វ៉ាទីកង់ញូវបានរាយការណ៍ថា ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសចេញហើយនៅកម្មវិធីនៃដំណើរទស្សនៈកិច្ចរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅទីក្រុងទ្រីស (Trieste) ប្រទេសអ៊ីតាលី ។
ពត៌មាន អង្គការសហប្រជាជាតិចេញបញ្ជីទីកន្លែងប្រឈមនឹងទុរភិក្សធ្ងន់ធ្ងរ របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិ បានអះអាងថា ហ្គាហ្សា ស៊ូដង់ខាងត្បូង ម៉ាលី និងហៃទី គឺជាតំបន់ដែលកំពុងតែប្រឈមមុខនឹងបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរបំផុត ។
ពត៌មាន កម្ពុជា-ជប៉ុនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យការងារ និងសន្តិសុខសង្គម ក្នុងដំណើរចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO) លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម MIYAZAKI Masahisa រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពជប៉ុន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ សន្តិសុខសង្គមឱ្យស្របតាមកម្រិតទំនាក់ទំនងការទូតថ្មីជាប្រទេសដៃគូគ្រប់ជ្រុងជ្រោយ។
ពត៌មាន លោក ស សុខា ដឹកនាំប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចការងារនៅប្រទេសអូស្រ្តាលី លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។
ពត៌មាន សម្តេចប៉ាប៖ ប៉ាឡេស្ទីន និងអ៊ីស្រាអែលអាចរស់នៅដោយឡែកពីគ្នា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងចូលរួមពិធី រំលឹកខួបលើកទី១០ នៃការអំពាវនាវដើម្បីសន្តិភាពនៅក្នុងសួន វ៉ាទីកង់ជាមួយមេដឹកនាំអ៊ីស្រាអែល និងប៉ាឡេស្ទីន
ពត៌មាន សម្តេចប៉ាប៖ ជំរុញការសន្ទនា និងការពារជនរងគ្រោះនៃសង្គ្រាម សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានជំរុញឲ្យអនាគតអ្នកការទូតកាតូលិក លើកកំពស់ការសន្ទនានឹងគ្នាដើម្បីស្វែងរក ដំណោះស្រាយនៃបញ្ហា និង ក៏ត្រូវ
ពត៌មាន ប្រមុខការទូតសន្តអាសនៈរំលឹកខួបលើកទី ៧៦ នៃឯករាជ្យភាពរបស់អ៊ីស្រាអែល នៅក្នុងពិធីដែលរំលឹកដល់ខូបនៃការប្រកាសឯករាជ្យរបស់អ៊ីស្រាអែល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៤៨ ដែលរៀបចំថ្មីៗនេះ លោកអគ្គអភិបាល
ពត៌មាន សម្តេចប៉ាប៖ បូជាចារ្យមិនមែនមានន័យថាជាអ្នកឯកោត្រូវដើរតែម្នាក់ឯងទេ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ជាក់នូវសារថា ជីវិតជាបូជាចារ្យគឺមិនមែនជាជីវិតដែលមានតែភាពឯកោរនោះ ទេ គឺជាដំណើរជីវិតដែលរស់រវើក
ពត៌មាន ព្រះសហគមន៍ព្រួយបារម្ភពាក់ព័ន្ធនឹងជំនួយអន្តរជាតិរបស់សហរដ្ឋអាមេរិក និងការកាត់ថវិកាសហព័ន្ធ