សម្តេចប៉ាបឡេអូ អធិស្ឋានជាមួយក្រុមគ្រួសារជនរងគ្រោះនៅកំពង់ផែនបេរូត
នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចនៅប្រទេសលីបង់ សម្តេចប៉ាបឡេអូ ទី១៤ បានអធិស្ឋានដោយស្ងៀមស្ងាត់នៅកំពង់ផែបេរូត ដែលកន្លែងនេះបានផ្ទុះកាលពីឆ្នាំ ២០២០ បណ្ដាលឲ្យមនុស្សជាង ២០០ នាក់បានស្លាប់។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទីនោះជាកន្លែងស្ងប់ស្ងាត់ ប៉ុន្តែភាពស្ងប់ស្ងាត់នោះ ពោរពេញដោយការចងចាំអំពីសោដនាដកម្មនាថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅថ្ងៃនោះ រដ្ឋធានីលីបង់ពោរពេញទៅដោយភាពវឹកវរ ដោយសារការផ្ទុះមួយបានសម្លាប់មនុស្សជាង ២០០ នាក់ របួស ៧.០០០ នាក់ និងធ្វើឱ្យមនុស្ស ៣០០.០០០ នាក់គ្មានផ្ទះសម្បែង។ នេះ ជាសោកនាដកម្មមួយដែលធ្វើឱ្យវិបត្តិនយោបាយ និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើងៗ ហើយជះឥទ្ធិពលដល់សព្វថ្ងៃ។
ជិត៦ ឆ្នាំហើយដែលគ្រោះមហន្តរាយនេះបានកើតឡើង តែអ្នកដែលទទួលខុសត្រូវចំពោះការផ្ទុះនៅតែមិនទាន់ត្រូវបានចោទប្រកាន់នៅឡើយ៕