សម្តេចប៉ាបឡេអូ ធ្លាប់គិតអំពីការចូលនិវត្តន៍
នៅពេលយាងត្រឡប់ពីដំណើរទស្សនកិច្ចនៅតួកគី និង លីបង់រួចមក សម្តេចប៉ាបឡេអូបានមានបន្ទូលនៅលើយន្តហោះ ទៅកាន់អ្នកសារព័ត៌មានប្រមាណជា ៨០ រូបថា ទ្រង់ធ្លាប់គិតអំពីការចូលនិវត្តន៍ មុនពេលក្លាយជាសម្តេចប៉ាប។
សម្តេចមានបន្ទូលថា "ខ្ញុំពិតជាបានគិតចង់ចូលនិវត្តន៍ ប៉ុន្តែខ្ញុំបានចុះចាញ់ចំពោះព្រះបំណងប្រាថ្នារបស់ព្រះជាម្ចាស់"។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទ្រង់គោរពតាមព្រះបំណងរបស់ព្រះជាម្ចាស់ ដែលបានសម្រេចជ្រើសរើសរូបលោកជាសម្តេចប៉ាប។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា អ្វីៗគឺស្ថិតនៅលើបំណងដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់។
នាឱកាសនោះ សម្តេចប៉ាបឡេអូបានឆ្លើយឆ្លងជាមួយនឹង អ្នកសារព័ត៌មានអំពីបញ្ហាជាច្រើន ដោយរួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ទ្រង់នៅពីក្រោយឆាកនៃការផ្សះផ្សារនិងស្វែងរកសន្តិភាពនៅអ៊ុយក្រែនជាដើម៕