បូជនីយេសក៍ឆ្ពោះទៅក្ដីសង្ឃឹមដ៏អស្ចារ្យ (Great Pilgrimage of Hope - GPH) ដែលជាការជួបជុំដ៏សំខាន់ទូទាំងទ្វីបអាស៊ីរបស់សភាលោកអភិបាលអាស៊ី (FABC) នឹងប្រព្រឹត្តទៅនៅក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា។ គណៈប្រតិភូ រាប់ពាន់នាក់ លោកអភិបាល បូជាចារ្ អង្គការសាសនា ថ្នាក់ដឹកនាំគ្រហស្ថ យុវជន និងតំណាងមកពីទូទាំងទ្វីបអាស៊ី នឹងមកជួបជុំគ្នាដើម្បីបង្ហាញជំនឿ, ឆ្លុះបញ្ចាំងពីបេសកកម្ម, និងរិះរកវិធីផ្តល់នូវក្តីសង្ឃឹមដល់គ្រីស្តបរិស័ទក្នុងតំបន់នេះ។