បេសកជនកាតូលិកឌីជីថល នឹងក្លាយជាទីកន្លែងទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់

លោកបូជាចារ្យ កូឡុំបា ចចដេន មានប្រសាសន៍ថា បេសកជនកាតូលិកឌីជីថលគួរតែអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើការតាមរយៈបុគ្គលិកលក្ខណៈ អំណោយទាន និងបទពិសោធន៍នៃជីវិតរបស់ពួកគេ។
លោកបូជាចារ្យ កូឡុំបា ចចដេន ថ្លែងទៅកាន់អ្នកសារព័ត៌មានឌីជីថល និងអ្នកផ្សាយដំណឹងល្អកាតូលិក ក្នុងមហាសន្និបាតបេសកជនឌីជីថលកាតូលិកអាស៊ីលើកទី១ នៅទីក្រុងកេហ្សូន ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោកបូជាចារ្យ កូឡុំបា ចចដេន ( Columba Jordan) ដែលជាបព្វជិតជនជាតិអ៊ែឡង់មួយរូប បានថ្លែងទៅកាន់បេសកជន​កាតូលិក​ឌីជីថល ក្នុងអំឡុងសន្និបាតបេសកជន​កាតូលិក​ឌីជីថលនៅអាស៊ីលើកទីមួយ នៅតំបន់គេហ្ស៊ុន  នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៦ ថា  បេសកជន​កាតូលិក​ឌីជីថលគួរតែអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើការតាមរយៈបុគ្គលិកលក្ខណៈ អំណោយទាន និងបទពិសោធន៍នៃជីវិតរបស់ពួកគេ។

លោកបូជាចារ្យ បានរំលឹកទៅកាន់បេសកជន​កាតូលិក​ឌីជីថលជាង ១០០នាក់ ដែលបានជួបជុំគ្នានៅប្រទេសហ្វីលីពីន ក្នុងឱកាសសន្និបាតនេះថា ពួកគេក៏តែត្រូវចេះរៀបចំខ្លួនឲ្យក្លាយ ជា «ទីកន្លែងទទួល» ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយចែករំលែកព្រះបន្ទូលនេះទៅកាន់អ្នកដទៃ។

លោកបូជាចារ្យបានលើកទឹកចិត្តឲ្យអ្នកផ្សព្វផ្សាយប្រែក្លាយខ្លួនពួកគេទៅជាសក្ខីកម្មនិងសាក្សីដ៏ពិតប្រាកដតាមរយៈការឈ្វេងយល់ពីរបៀបដែលបេសកជន​កាតូលិក​ឌីជីថលអាចឈានហួសពីការផ្សព្វផ្សាយអំពី​ខ្លួនឯង និងការភ័យខ្លាចក្នុងការបង្ហាញខ្លួន ដើម្បីក្លាយជាសាក្សីដ៏ពិតប្រាកដដែលដឹកនាំមនុស្សឱ្យស្គាល់ព្រះគ្រីស្ត​ដែលមានព្រះជន្មអស់កល្បជានិច្ច។

លោកបូជាចារ្យបាន មានប្រសាសន៍ថា កង្វល់ដំបូងមួយរបស់លោកគឺបញ្ហាអាត្មានិយមរបស់បុគ្គលម្នាក់ៗនិងការល្បួងឱ្យធ្វើកិច្ចការផ្សព្វផ្សាយសាសនានោះដើម្បីតែខ្លួនឯង។

លោកបានភ្ជាប់បញ្ហាប្រឈមនេះទៅនឹងពាក្យសម្តីរបស់លោកយ៉ូហាន បាទីស្ត ដែលថា «ព្រះអង្គត្រូវ​តែរីកចម្រើន រីឯខ្ញុំ​ត្រូវ​តែ​អន់ថយ»។

លោក បូជាចារ្យបានពណ៌នាអ្នកប្រកាសដំណឹងល្អជាគ្រីស្តបរិស័ទម្នាក់ ហើយ ប្រៀបដូចជា «ទីតាំងសម្រាប់ទទួលយក» ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយផ្សព្វផ្សាយចេញទៅក្រៅ ដោយលើកយកគំរូរបស់ព្រះជាម្ចាស់មកបង្ហាញ៕

khmer popup image