ប្រធាន FABC-OSC «ផ្លូវហាយវេឌីជីថលកំពុងរង់ចាំបេសកជនកាតូលិក»

លោកអភិបាល ម៉ាសេលីណូ អេនតូនីញ៉ូ ជូនី ម៉ារ៉ាលីត (Marcelino Antonio “Junie” Maralit Jr.) ប្រធានការិយាល័យផ្សព្វផ្សាយនៃសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី
លោកអភិបាល ម៉ាសេលីណូ អេនតូនីញ៉ូ ជូនី ម៉ារ៉ាលីត ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និបាតបេសកជនឌីជីថលកាតូលិកអាស៊ីលើកទី១ នៅទីក្រុងកេហ្សូន ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោកអភិបាល ម៉ាសេលីណូ អេនតូនីញ៉ូ ជូនី ម៉ារ៉ាលីត (Marcelino Antonio “Junie” Maralit Jr.) ប្រធានការិយាល័យផ្សព្វផ្សាយនៃសភាលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ី (FABC-OSC) បានមានប្រសាសន៍ថា​ «ផ្លូវហាយវេឌីជីថលកំពុងរង់ចាំ» អស់អ្នកផ្សព្វផ្សាយ​នៃ​ព្រះសហ​គមន៍។

លោកអភិបាលបានថ្លែងបែបនេះទៅកាន់បេសកជនកាតូលិក​ឌីជីថល ជាង ១០០នាក់ ដែលបានជួបជុំគ្នានៅប្រទេសហ្វីលីពីន ក្នុងឱកាសសន្និបាតបេសកជន​កាតូលិក​​ឌីជីថល​អាស៊ីលើកទីមួយ។

លោកអភិបាល បានថ្លែងនៅថ្ងៃទី ១១ ខែកញ្ញា នៅឯសាលសន្និសីទសម្តេចប៉ាបយូហានប៉ូលទី២ នៅ​ស្ថានីយវិទ្យុវើរីតាសអាស៊ី​ (RVA) ក្នុងតំបន់​គេហ្ស៊ុន ( Quezon)ថា សន្និបាតនេះត្រូវបានរៀបចំឡើងដោយ RVA ដោយសហការជាមួយការិយាល័យផ្សព្វផ្សាយរបស់សភាលោកអភិបាលកាតូលិក​អាស៊ី​ (FABC-OSC) ដើម្បីប្រមូលផ្តុំបេសកជន​កាតូលិក​ឌីជីថល អ្នកផ្សព្វផ្សាយ និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមមកពីជុំវិញទ្វីបអាស៊ី។

លោកអភិបាលបាន ចង្អុលបង្ហាញពីការពិតដែលព្រះសហគមន៍កាតូលិកនៅទូទាំងតំបន់កំពុងប្រឈមមុខ និងចលនារបស់ មនុស្សម្នាកំពុងស្វែងរកនៅក្នុងសង្គមជីវភាពរស់នៅ ការស្វែងរកព័ត៌មាន បង្កើតទំនាក់ទំនង និងស្វែងរកអត្ថន័យនៃជីវិតនៅក្នុងពិភពឌីជីថល។

លោកបានមានប្រសាសន៍ថា «ការជជែកវែកញែកបានបញ្ចប់ហើយ។ ព្រះសហគមន៍កាតូលិកមានវត្តមាននៅទីនោះរួចហើយ»។

លោកបានសង្កត់ធ្ងន់ថា សំណួរមិនមែនថាតើព្រះសហគមន៍កាតូលិកគួរតែចូលទៅក្នុងពិភពឌីជីថលឬអត់នោះទេ ប៉ុន្តែគឺថាតើព្រះសហគមន៍កាតូលិកនឹងបង្ហាញខ្លួនក្នុងទម្រង់បែបណា នៅពេលដែលមនុស្សត្រូវការព្រះសហគមន៍។

លោកបានជំរុញឱ្យអ្នកចូលរួមផ្លាស់ប្តូរពីវិធីសាស្ត្រដែលផ្តោតតែលើការផលិតខ្លឹមសារនិងការវាស់វែងភាពជោគជ័យតាមរយៈចំនួនអ្នកមើល ការចុចចូលចិត្ត  និងអ្នកតាមដាន។

សម្រាប់លោកអភិបាល ខ្លឹមសារឌីជីថលមិនគួរប្រើ​សម្រាប់​តែ​​បង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកផ្សព្វផ្សាយ ឬបង្កើតម៉ាកយីហោនោះទេ វាគួរតែប្រើប្រាស់​សម្រាប់​ផ្សព្វផ្សាយ​ដំណឹងល្អ​៕

khmer popup image