មន្ត្រីវ៉ាទីកង់ជំរុញឱ្យបេសកជនកាតូលិកឌីជីថលកសាងភាពជាសហគមន៍មួយដែលត្រឹមត្រូវ

លោកស្រីបណ្ឌិត ណាតាសា ហ្គោវីកា មានប្រសាសន៍ថា អ្នកផ្សព្វផ្សាយគួរជាអ្នកកសាងសហគមន៍មួយដែលត្រឹមត្រូវ។
លោកស្រីបណ្ឌិត ណាតាសា ហ្គោវីកាដឹកនាំកិច្ចប្រជុំមួយក្នុងសន្និបាតបេសកជនឌីជីថលកាតូលិកអាស៊ីលើកទី១ នៅទីក្រុងកេហ្សូន ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោកស្រីបណ្ឌិត ណាតាសា ហ្គោវីកា (Nataša Govekar ) មន្រ្តីមកទីវ៉ាទីកង់មួយរូប បានប្រាប់ទៅកាន់បេសកជន​កាតូលិក​ឌីជីថល ក្នុងអំឡុងសន្និបាតបេសកជន​កាតូលិកឌីជីថលនៅអាស៊ីលើកទីមួយ នៅទីក្រុងគេហ្ស៊ុន ប្រទេសហ្វីលីពីនថា អ្នកផ្សព្វផ្សាយគួរជាអ្នកកសាងសហគមន៍មួយដែលត្រឹមត្រូវ។​

នៅក្នុងឱកាសនោះ លោកស្រីបានព្យាយាមចែករំលែកនូវកម្មវិធីបណ្តុះបណ្តាលមួយ ដែលជាកម្មប្រមូលផ្តុំអ្នកជំនាញវ័យក្មេងចំនួន ១៦ នាក់ជារៀងរាល់ឆ្នាំ  ហើយមានអាយុមិនលើសពី ៣៥ ឆ្នាំ និងមានបទពិសោធន៍ផ្នែកទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល ព្រមទាំងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសហគមន៍កាតូលិកឲ្យទទួល ការបណ្តុះបណ្តាលតាមអ៊ីនធឺណិតជារៀងរាល់សប្តាហ៍រយៈពេល ១១ ខែ ការស្នាក់នៅទីក្រុងរ៉ូមរយៈពេលមួយសប្តាហ៍ ការធ្វើការងារទាំងបុគ្គល និងជាក្រុម ការជួបជាមួយអ្នកជំនាញ សិក្ខាសាលា និងគម្រោងទំនាក់ទំនងផ្សេងៗ។

លោកស្រី បានទទួលស្គាល់ថា ការធ្វើការងាររួមគ្នាគឺមិនងាយស្រួលនោះទេ ជាពិសេសនៅពេលដែលមានភាពខុសគ្នាផ្នែកវប្បធម៌ តំបន់ពេលវេលា និងវិធីសាស្រ្តការងារ។

ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានលើកឡើងថា ការលំបាកទាំងនោះបានក្លាយជាផ្នែកមួយនៃការបណ្តុះបណ្តាលទៅវិញ។

លោកស្រីបានមានប្រសាសន៍ថា លទ្ធផលដ៏សំខាន់បំផុតនៃគម្រោងនេះ មិនមែនជាផលិតផលចុងក្រោយនោះទេ ប៉ុន្តែគឺជាដំណើរការ និងទំនាក់ទំនង។

លោកស្រីបានបន្តថា ការយល់ឃើញនេះបានជំរុញឱ្យកម្មវិធីផ្តោតសំខាន់ខ្លាំងលើការអមដំណើរគ្នាទៅមុខជាមួយគ្នា និង ត្រូវបានណែនាំបន្តអមដំណើរអ្នកចូលរួមដែលបានបញ្ចប់ការបណ្តុះបណ្តាល ដោយបង្កើតជាទម្រង់នៃការរៀនសូត្រ ដែលអ្នកចូលរួម មិនត្រឹមតែរៀនពីអ្នកជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនពីអ្នកដែលបានឆ្លងកាត់ដំណើរនេះរួចហើយផងដែរ៕

khmer popup image