នៅលើបណ្តាញសង្គមរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដានេះ បានផ្ញើសារខ្លី៥ចំណុចដល់ភាគីថៃ ពាក់ព័ន្ធការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាមួយចំនួនដូចជា លូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីនព្រមទាំងបានធ្វើការគម្រាមដាក់ចេញនូវវិធានការ ជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ។