ប្រធាន FABC ជំរុញបេសកជនកាតូលិកឌីជីថលនៅអាស៊ី ឱ្យនាំយកសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូទៅកាន់ពិភពឌីជីថល

លោកកាឌីណាល់ ហ្វីលីប ណេរី ហ្វឺរ៉ាវ (Filipe Neri Ferrão) ថ្លែងទៅកាន់បេសកជនកាតូលិកឌីជីថល នៅឯសន្និបាតបេសកជនកាតូលិកឌីជីថលនៅអាស៊ីលើកទីមួយថា អ្នកទាំងអស់គ្នាមានតួនាទីនាំយកសេចក្តីស្រលាញ់របស់ព្រះយេស៊ូទៅប្រកាសជូនប្រជារាស្រ្តរបស់ទ្រង់នៅក្នុងពិភពឌីជីថល។
លោកកាឌីណាល់ ហ្វីលីប ណេរី ហ្វឺរ៉ាវ ថ្លែងទៅកាន់បេសកជនឌីជីថល និងអ្នកសារព័ត៌មានកាតូលិក ក្នុងសន្និបាតបេសកជនឌីជីថលកាតូលិកអាស៊ីលើកទី១ នៅទីក្រុងកេហ្សូន ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

លោកកាឌីណាល់ ហ្វីលីប ណេរី ហ្វឺរ៉ាវ (Filipe Neri Ferrão) ថ្លែងទៅកាន់បេសកជន​កាតូលិកឌីជីថល នៅឯសន្និបាតបេសកជន​កាតូលិក​ឌីជីថលនៅអាស៊ីលើកទីមួយ ក្នុងតំបន់ គេហ្ស៊ុន ( Quezon )ប្រទេសហ្វីលីពីន​ កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៦ថា អ្នកទាំងអស់គ្នាមានតួនាទីនាំយកសេចក្តីស្រលាញ់របស់ព្រះយេស៊ូទៅប្រកាសជូនប្រជារាស្រ្តរបស់ទ្រង់នៅក្នុងពិភពឌីជីថល។

លោកកាឌីណាល់ ដែលជាប្រធាន​សភាលោកអភិបាលនៃព្រះសហគមន៍កាតូលិក​អាស៊ី (FABC) ក៏បានជំរុញបេសកជន​កាតូលិកឌីជីថល ឱ្យនាំយកសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូ និងប្រើប្រាស់បណ្តាញអនឡាញដើម្បីកសាងសាមគ្គីភាព ជាជាងការស្វែងរកប្រជាប្រិយភាពផ្ទាល់ខ្លួន។

លោកកាឌីណាល់ បានមានប្រសាសន៍នៅក្នុងសារវីដេអូមួយទៅកាន់អ្នកចូលរួមក្នុងសន្និបាតបេសកជន​កាតូលិកឌីជីថលនៅអាស៊ីលើកទីមួយ​ថា ចូរប្រើប្រាស់បណ្តាញដែលមានស្រាប់មិនមែនគ្រាន់តែដើម្បីទទួលបានអ្នកតាមដាន ការចុចចូលចិត្ត ឬការមើលឃើញច្រើនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រីស្ត បម្រើអ្នកដទៃ និងកសាងស្ពាននៃសាមគ្គីភាព។

លោកបានថ្លែង​ថា អ្នកចូលរួមមកពីប្រទេស វប្បធម៌ ភាសា និងបរិបទនៃការងារអប់រំជំនឿទោះវា ផ្សេងៗគ្នា ប៉ុន្តែចូរអ្នក រួបរួមគ្នាដោយបេសកកម្មរួមមួយ គឺ នាំយកសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូ ទៅកាន់ពិភពឌីជីថល និងធ្វើឱ្យព្រះសហគមន៍មានវត្តមាននៅកន្លែងដែលមនុស្សរស់នៅ និង ផ្តល់នូវអត្ថន័យពិតប្រាកដដល់អ្នកស្វែងរកអត្ថន័យពិតពីព្រះជាម្ចាស់និងព្រះសហគមន៍របស់ខ្លួន៕​

khmer popup image