ពត៌មាន សម្តេចប៉ាបឡេអូទី១៤ ៖ គ្រីស្តបរិស័ទសូមកុំខ្លាចក្នុងការទទួលស្គាល់កំហុសរបស់ខ្លួនឯង កាលពីថ្ងៃអាទិត្យសម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលជួបជុំគ្នានៅទីលានសន្តសិលា ហើយទ្រង់បានលើកទឹកចិត្តពួកគេឱ្យព្យាយាមបណ្តុះ ភាពស្មោះត្រង់នៃចិត្តក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់។
ពត៌មាន ក្រសួងមហាផ្ទៃអំពាវនាវដល់រថយន្តដឹកទំនិញធំៗផ្អាកចរាចរណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ពោលគឺកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទទូចដល់បណ្ដាក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសរថយន្តដឹកទំនិញធំៗ គប្បីអប់រំអ្នកបើកបរឱ្យយកចិត្តទុកដាក់ក្នុងការប្រើល្បឿន និងប្រុងប្រយ័ត្នបំផុត។
ពត៌មាន បារាំង សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត អំពាវនាវឲ្យមានបទឈប់បាញ់នៅលីបង់ កាលពីថ្ងៃពុធ ទី២៥ ខែកញ្ញា យោងតាមសេចក្តីប្រកាសរួមមួយដែលផ្សព្វផ្សាយដោយសេត វិមាន បានឲ្យដឹងថា សហរដ្ឋអាម៉េរិក បារាំង សហគមន៍អឺរ៉ុប និងប្រទេសអារ៉ាបជាច្រើន បាន អំពាវនាវឲ្យមានការឈប់បាញ់ជាបន្ទាន់រយៈពេល ២១ថ្ងៃ នៅលីបង់ ដែលជម្លោះរវាង អ៊ីស្រាអែល និងហេហ្សបូឡា កំពុងគំរាមនឹងឆាបឆេះពេញនៅក្នុងតំបន់។
ពត៌មាន អ៊ីស្រាអែលបើកការវាយប្រហារយ៉ាងទូលំទូលាយនៅលីបង់ កងកម្លាំងយោធាអ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារយ៉ាងទូលំទូលាយនៅទូទាំងប្រទេសលីបង់បង្ករឲ្យមនុស្សរាប់រយនាក់ត្រូវភៀសខ្លួន ។
ពត៌មាន ក្រុមលោកអភិបាលជប៉ុនជំរុញឲ្យលុបចោលទោសប្រហារជីវិត ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៃប្រទេសជប៉ុនបានបន្តការអំពាវនាវរបស់ខ្លួនឱ្យលុបចោលការកាត់ទោសប្រហារជីវិតបន្ទាប់ពីការដោះលែងលោក អ៊ីវ៉ាអូ ហាកាមាដា ( Iwao Hakamada) ដែលជាអ្នកទោសជាប់ឃុំឃាំងយូរបំផុតនៅលើពិភពលោក។
ពត៌មាន សម្តេចប៉ាបចាប់ផ្តើមដំណើរទស្សនៈកិច្ច ទៅកាន់ប្រទេសលុចសំបួ និងបែលហ្ស៊ិក សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបានយាង ទៅដល់ប្រទេសលុចសំបួ ខណៈដែលទ្រង់ចាប់ផ្តើមដំណើរទស្សនៈកិច្ច លើកទី ៤៦ របស់ទ្រង់នៅក្រៅបុរីវ៉ាទីកង់ បន្ទាប់ពីទ្រង់ជួបគ្រិស្តបរិស័ទនៅទីលានសន្តសិលា ។
ពត៌មាន សម្តេចប៉ាបនឹងជំរុញឱ្យអឺរ៉ុបស្វែងរកឡើងវិញនូវតម្លៃមូលដ្ឋានរបស់អឺរ៉ុប នៅពេលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានកំពុងតែ រៀបចំចេញដំណើរទៅកាន់ប្រទេសលុចសំបួ និងបែលហ្ស៊ិក លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីបុរីវ៉ាទីកង់បានមានប្រសាសន៍ថា ដំណើរទស្សនៈកិច្ចរបស់ទ្រង់ នឹងនាំមកនូវពន្លឺនៃភាពក្លាហាន និងក្តីសង្ឃឹមទៅកាន់អឺរ៉ុប រួមជាមួយនឹងការអញ្ជើញឱ្យ "ស្វែងរកឫសគល់របស់អឺរ៉ុបឡើងវិញ ។
ពត៌មាន មន្ទីរពេទ្យហ្លួងម៉ែគ្រោងនឹងក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក មន្ទីរពេទ្យហ្លួងម៉ែគ្រោងនឹងក្លាយជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក
ពត៌មាន មាសនៅកម្ពុជាហក់ឡើងខ្ពស់ជាប្រវត្តិសាស្ត្រដល់ជាង៣ពាន់២រយដុល្លារក្នុង១តម្លឹង មាសនៅកម្ពុជាហក់ឡើងខ្ពស់ជាប្រវត្តិសាស្ត្រដល់ជាង៣ពាន់២រយដុល្លារក្នុង១តម្លឹង
ពត៌មាន វិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យនិមិត្តរូបនីតិរដ្ឋ វិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនីយដ្ឋានដ៏ពិសិដ្ឋតំណាងឱ្យនិមិត្តរូបនីតិរដ្ឋ
ពត៌មាន សន្តអាសនៈផ្ញើរសាររំលែកទុក្ខជូនជនរងគ្រោះដោយគ្រោះមហន្តរាយអណ្តូងរ៉ែនៅអ៊ីរ៉ង់ សន្តអាសនៈបានសម្តែងការរំលែកទុក្ខ និងអធិដ្ឋានជូន ដល់ជនរងគ្រោះ បន្ទាប់ពីមានការផ្ទុះនៅក្នុងអណ្តូងរ៉ែធ្យូងថ្ម មួយកន្លែងនៅភាគឦសានប្រទេសអ៊ីរ៉ង់ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ហាសិបនាក់ស្លាប់។
ពត៌មាន សម្តេចប៉ាប៖ ស្ថានភាពនៅក្នុងប្រទេសលីបង់ មិនអាចទទួលយកបាន សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា ស្ថានភាពនៅក្នុងប្រទេសលីបង់ មិនអាចទទួលយកបានឡើយ ហើយការកើនឡើងនៃភាពតានតឹងនឹងសង្រ្គាមត្រូវតែជៀសវាង។ នេះបើតាមសេចក្តីរាយការណ៍ដោយវ៉ាទីកង់ញូវ ។
ពត៌មាន មន្រ្តីការទូតវ៉ាទីកង់ អំពាវនាវឱ្យមានសេរីភាពខាងសាសនា និងមនសិការ លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ ( Paul Richard Gallagher) ដែលជារដ្ឋមន្រ្តីទទួលបន្ទុក ទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ បានថ្លែងទៅកាន់សន្និសីទព្រឹទ្ធសភានៃសាធារណរដ្ឋប៉ូឡូញស្តីពីថា សេរីភាពខាងសាសនានិងមនសិការគួរតែមាន ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
ពត៌មាន កាឌីណាល់ ព្យែត្រូ ផារ៉ូលីន ៖ ការសន្ទនា និងការអភិវឌ្ឍន៍ គឺជាគន្លឹះសម្រាប់សន្តិភាព ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសម្រាប់អនាគត នៅអង្គការសហប្រជាជាតិ លោកកាឌីណាល់ ព្យែត្រូ ផ៉ារ៉ូលីន (Pietro Parolin) មានប្រសាសន៍ថា ព្រឹត្តិការណ៍កម្រិតខ្ពស់របស់អង្គការសហប្រជាជាតិផ្តល់នូវហេតុផលសម្រាប់ក្តីសង្ឃឹមចំពេលមានវិបត្តិនៃពហុភាគីនិយមនាពេលបច្ចុប្បន្ន ហើយអំពាវនាវឱ្យមានសកម្មភាពជាក់ស្តែងឆ្ពោះទៅរកពិភពលោកដែលមានសុវត្ថិភាព សន្តិភាព និរន្តរភាព និងរួមបញ្ចូល សម្រាប់មនុស្សជំនាន់ក្រោយ។
ពត៌មាន សមាជនៃអង្គការសហប្រជាជាតិនៅពេលផ្ទុះអំពើហិង្សាហូរហៀនៅមជ្ឈិមបូព៌ា ចាប់តាំងពីថ្ងៃអង្គារ មេដឹកនាំច្រើនជាង ១០០នាក់ នៅក្នុងពិភពលោកទាំងមូលកំពុងស្ថិតនៅ ទីក្រុងញូយ៉កដើម្បីចូលរួមសម័យប្រជុំសមាជ ឆ្នាំ២០២៤ នៃអង្គការសហប្រជាជាតិ។ សេចក្តីសង្កត់ធ្ងន់គឺ នៅលើការឆាបឆេះជម្លោះនៅតំបន់មជ្ឈិមបូព៌ា។
ពត៌មាន អង្គការសហប្រជាជាតិព្រួយបារម្ភខ្លាំងអំពី ស្ថានភាពនៃជម្លោះអ៊ីស្រាអែល-លីបង់ ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា កាន់តែតានតឹងឡើង ដោយគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក ត្រូវបានបាញ់ចេញពីភាគីទាំងពីរ។
ពត៌មាន សម្តេចប៉ាប ៖ ជនចំណាកស្រុកសុំឱ្យយើងបណ្តុះ 'សុបិននៃភាតរភាព' សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានចែករំលែកនូវទស្សនៈរបស់ទ្រង់តាមរយៈអត្ថបទមួយនៅក្នុងបុព្វបទនៃសៀវ ភៅមួយក្បាល ដែលមានចំណងជើងថា " ជនចំណាក់ស្រុក៖ រឿងនិទាននៃផ្លូវនៃជីវិត" ។
ពត៌មាន សម្តេចប៉ាបអធិស្ឋានសុំសន្តិភាព និងអំពាវនាវសុំសិទ្ធិអ្នកទោស សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូបាន អធិដ្ឋាននិងបន្តអំពាវនាវសុំសន្តិភាពនិងជំនួយ សម្រាប់អ្នកដែលរងទុក្ខក្នុងប្រទេសដែលកំពុងតែផ្ទុះសង្រ្គាម និងលើកតម្កើងសិទ្ធិអ្នកទោសក្នុងពន្ធនាគារ។
ពត៌មាន សម្តេចប៉ាបដាក់កម្មវិធីយាងទស្សនកិច្ចនៅលុចសំបួរ និងបែលហ្ស៊ិក នាយកការិយាល័យព័ត៌មានសន្តអសនៈ លោក ម៉ាតេអូ ប្រូនី (Matteo Bruni ) បានបញ្ជាក់ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនឹងយាងដំណើរទស្សនៈកិច្ចលើកទី៤៦ របស់ទ្រង់នៅអឺរ៉ុប ។
ពត៌មាន ធនាគារអភិវឌ្ឍន៍អាស៊ី រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៤-២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,០% សម្រាប់ឆ្នាំ ២០២៥។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ពត៌មាន សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ កោតសរសើរកម្ពុជាក្នុងការលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីន លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចប៉ាប ហ្វ្រង់ស៊ីស នៅក្នុងវិមានវ៉ាទីកង់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។