ពត៌មាន

  • យានដឹកយន្តហោះចម្បាំងអវកាសរបស់ចិន តើវាជាអាវុធអនាគត ឬជា​ឧបករណ៍​​ឃោសនា?

    Feb 09, 2026
    ទូរទស្សន៍រដ្ឋចិនស៊ីស៊ីធីវី CCTV ទើបតែបានផ្សព្វផ្សាយ​វីដេអូ​មួយ​ក្នុងទម្រង់ ស្រ៊ីឌី (3D) នូវ​យាន លូអាននីវ ដែលជាយានអវកាស​ដ៏ធំ​សម្បើម​​ដែលមានសមត្ថភាព​អាច​ហោះ​ឆ្លង់ផុត​បរិយាកាស​ជាន់ខ្ពស់បំផុតនៃផែនដី និងដាក់​ឲ្យ​ដំណើរ​​ការសម្រាប់ ២០-៣០ឆ្នាំ ខាងមុខ។ ប្រភេទ​នៃយានអវកាសនេះ នឹងអាចដឹកនាំយន្តហោះចម្បាំង ស័ននូ ដែលជា​យន្តហោះ​​អនាគត និងអាចបាញ់មីស៊ីល​ល្បឿនលឿន​ជាងសម្លេងវាយប្រហារផងដែរ។