បុរីវ៉ាទីកង់ស្នើឲ្យពិភពលោកយកចិត្តទុកដាក់លុបបំបាត់ភាពក្រីក្រ

ក្រៅពីសង្រ្គាម លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋនិងអង្គការក្រៅរដ្ឋាភិបាលរបស់សន្តអាសនៈបានលើកឡើងថា ភាពក្រីក្រក៏ជាបញ្ហាដ៏ចំបងដែលមេដឹកនាំ ពិភពលោកគួរយកចិត្តទុកដាក់។
លោកអគ្គអភិបាល បានថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា ភាពក្រីក្រនៅតែជាបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់មនុស្សជាតិនៅសម័យកាលនេះ។
លោកអគ្គអភិបាលបានបន្តថា ភាពក្រីក្រវាមិនមែនគ្រាន់តែជាបញ្ហាចំណូល ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការការគំរាមកំហែងបិទឱកាស សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមរបស់មនុស្សជាតិផងដែរ។
លោកអគ្គអភិបាលបានបន្តទៀតថា មនុស្សជាតិរាប់ រាប់លានគ្រួសារកំពុងតែតស៊ូជារៀងរាល់ថ្ងៃនៅក្នុងការស្វែងរក អាហារ ទឹកស្អាត ការថែទាំសុខភាព ឬការអប់រំ។
លោកអគ្គអភិបាលបានបន្តទៀតថា ដោយសារតែ ភាពក្រីក្រវាបានធ្វើឱ្យខូចស្មារតីមនុស្ស និងរារាំងសង្គមមិនឱ្យរីកចម្រើនដោយយុត្តិធម៌ និងសន្តិភាព។
លោកអគ្គអភិបាលបានបន្តទៀតថា ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ យើងត្រូវ ដោះស្រាយវិសមភាពនៃសង្គម លុបបំបាត់អំពើពុករលួយ និងការកេងប្រវ័ញ្ច ពង្រឹងការអភិវឌ្ឍន៍ដែលមាននិរន្តរភាព៕
Daily Program
