សម្តេចប៉ាបឡេអូទី១៤យាងទទួលប្រធានាធិបតីនៃសាធារណរដ្ឋ ហ្គីណេ-ប៊ីស៊ូ

សម្តេចប៉ាប ឡេអូទី១៤ បានយាងទទួលប្រធានាធិបតីនៃសាធារណរដ្ឋហ្គីណេ-ប៊ីស៊ូ លោក យូម៉ារ៉ូ ស៊ីសូកូ អេមបាឡូ ( Umaro Sissoco Embaló) នៅបុរីវ៉ាទីកង់កាលពីថ្ងៃចន្ទ ហើយក្នុងអំឡុងពេលពិភាក្សា ភាគីទាំងពីបានលើកឡើងពី ការរួមចំណែករបស់ព្រះសហគមន៍ កាតូលិកនៅក្នុងប្រទេស។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យព័ត៌មាន សន្តអាសនៈបន្ទាប់ពីជួបសន្ទនាសំដែងការគួរសម ជាមួយសម្តេចប៉ាបឡេអូរូច ប្រធានាធិបតីនៃប្រទេសអាហ្រ្វិកមួយនេះក៏បានជួបជាមួយលោកកា ឌីណាល់ ព្យែត្រូ ផារ៉ូលីន។
សេចក្តីថ្លែងការណ៍បានសរសេរថា "ក្នុងអំឡុងពេលកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលដែលបានធ្វើឡើងនៅក្នុងរដ្ឋលេខាធិការដ្ឋានបុរីវ៉ាទីកង់ ទំនាក់ទំនងទ្វេភាគីដ៏ល្អរបស់ប្រទេសទាំងពីរត្រូវបានលើកឡើងពិភាក្សា។
ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ចំពោះការ រួម របស់ព្រះសហគមន៍កាតូលិក នៅក្នុងប្រទេសអាហ្វ្រិកខាងលិច ជាពិសេសក្នុងវិស័យអប់រំ និងការថែទាំសុខភាព។
ភាគីទាំងពីរក៏បានពិភាក្សាលើគោលដៅដែលត្រូវបានយកចិត្តទុកដាក់បន្ថែម ជាពិសេសលើកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចរបស់ប្រទេស ទាំងពីរផងដែរ។
Daily Program
