សម្តេចប៉ាបឡេអូទី១៤យាងជួបជាមួយនាយករដ្ឋមន្ត្រីបារ៉ែន

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ កាលពីថ្ងៃច័ន្ទបានយាងទទួលជួបជាមួយនាយករដ្ឋមន្ត្រីនៃប្រទេស បារ៉ែន ព្រះអង្គម្ចាស់ សាល់ម៉ាន ប៊ិន ហាម៉ាត អាល់ ខាលីហ្វា ( Salman bin Hamad Al Khalifa )នៅបុរីវ៉ាទីកង់។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យព័ត៌មានសន្តអាសនៈបានឲ្យដឹងថា  បន្ទាប់ពីកិច្ចប្រជុំជាមួយសម្តេចប៉ាប នាយករដ្ឋមន្រ្តីបារ៉ែនក៏បានជួបជាមួយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន ផងដែរ។

ប្រភពដដែលបានបន្តថា ក្នុងអំឡុងពេលកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលដែលបានធ្វើឡើងនៅក្នុងរដ្ឋលេខាធិការដ្ឋាន" សេចក្តីថ្លែងការណ៍បានសរសេរថា ភាគីទាំងពីរបានបង្ហាញនូវការកោតសរសើរ ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អ រវាងសន្តអាសនៈនិង បារ៉ែន ហើយក៏បង្ហាញនូវគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត  ក្នុងការលើកកម្ពស់ការសន្ទនាអន្តរសាសនា និងការរួមរស់ដោយសន្តិភាពនៃសាសនាផ្សេងៗគ្នានៅក្នុងប្រទេសបារ៉ែន។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហានៃការ បញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា និងការប្តេជ្ញាចិត្តដើម្បីសន្តិភាពក្នុងចំណោមប្រជាជាតិនានា៕

Daily Program

Livesteam thumbnail