គ្រីស្តបរិស័ទចិននៅព្រះសហគមន៍សាន់យួនប្រារព្ធខួបកំណើតព្រះសហគមន៍អាយុ៤០០ឆ្នាំនៅខេត្តសាន់ស៊ី

គ្រីស្តបរិស័ទចិននៅក្នុងព្រះសហគមន៍កាតូលិកភូមិភាពសានយួន ( Sanyuan) ក្នុងខេត្ត សាន់ស៊ី  (Shaanxi) ប្រទេសចិន បានជួបជុំគ្នាប្រារព្ធពិធីបុណ្យ ករុណាទិគុណនៃខួប៤០០ឆ្នាំ នៃការកកើតព្រះសហគមន៍កាតូលិកនៅក្នុងខេត្តនេះ។

ពិធីនេះត្រូវបានគេដឹងថា បានរៀបចំឡើង ជាមួយនឹងកម្មវិធីនៃការតាំងពិពណ៌អក្សរផ្ចង់ និងគំនូរពិសេសនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៥ នៅក្នុងព្រះវិហារនាព្រះសហគមន៍នោះផ្ទាល់ ដោយមានការចូលរួមដោយអាជ្ញាធរដែនដី និង សមាជិកគណៈកម្មាធិការបក្សខេត្តមួយចំនួនផងដែរ។

នៅក្នុងពិធីក្រុមសិល្បៈនៅក្នុងភូមិភាគ បានសម្តែងរបាំនិងស្នាដៃសិល្បៈ ដ៏រស់រវើក បង្ហាញពីសេចក្តីស្រឡាញ់របស់សហគមន៍ចំពោះជាតិ និងការដឹងគុណចំពោះសង្គមដែលរីកចម្រើន។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំរបស់លោកអភិបាល ហាន ព្រះសហគមន៍ភូមិភាគសានយួន បានរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នាចំនួន១០រួចមកហើយ ដើម្បីបណ្តុះជំនឿនិងបញ្ចូលទស្សនៈស្នេហាជាតិ។

លោកអភិបាល ហាន បាន​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល សិល្បករ បព្វជិត និង​គ្រិស្តបរិស័យហើយ ​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់ព្រះសហគមន៍ក្នុង​ការ​ដើរ​លើ​មាគ៌ា​នៃរបស់ប្រទេស ដោយ​ការ​ព្យាយាម និង​ទំនុកចិត្ត៕

Daily Program

Livesteam thumbnail