សម្តេចប៉ាប៖ A.I មិនអាចជំនួសការធ្វើរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិត

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលថា បញ្ញាសិប្បនិម្មិត គឺពិតជាបានជួយសម្រួលដល់ការងារនិងការទទួលខុសត្រូវរបស់វេជ្ជបណ្ឌិត ប៉ុន្តែមិនអាចជំនួសវេជ្ជបណ្ឌិតបានឡើយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាបន្ទូលរបស់សម្តេចប៉ាបឡេអូនៅពេលដែលទ្រង់យាងជួបស្វាគមន៍ សមាជិកនៃសហព័ន្ធវេជ្ជសាស្ត្រឡាទីន អ៊ីបេរ៉ូ អាមេរិក (Latin Ibero-American) និងក្រុមការីបៀន (Caribbean) ដែលបានមកធ្វើទស្សនកិច្ចនៅ បុរីវ៉ាទីកង់កាលពីសប្តាហ៍មុន។
នាឱកាសនោះ សម្តេចប៉ាបបាន ថ្លែងអំណរគុណពួកគេចំពោះការប្តេជ្ញាចិត្តរបស់ក្រុមវេជ្ជបណ្ឌិតក្នុងការផ្តល់នូវការថែទាំសុខភាពប្រកបដោយគុណភាព និងលើកទឹកចិត្តពួកគេឱ្យការពារនិងបន្តជួយសង្រ្គោះមនុស្សជាតិ។
នាឱកាសនោះសម្តេចប៉ាបបានឆ្លុះបញ្ចាំងនូវទំនាក់ទំនងនិងមនោសញ្ចេតនារបស់វេជ្ជបណ្ឌិតជាមួយនឹងអ្នកជំងឺដែលខុសពីសេវាព្យាបាលដែលផ្តល់ជំនួយដោយ AI។
សម្តេចប៉ាបបានមានបន្ទូលសង្កត់ធ្ងន់ថា ក្រុមគ្រូពេទ្យគឺផ្តល់ការព្យាបាលដល់មនុស្សជាតិដោយសេចក្តីស្រលាញ់ បេះដូង និង មនោសញ្ចេតនា ដែលខុសពី AI។
សម្តេចប៉ាបបានបន្ថែមថា ការសន្ទនា ការប្រាស្រ័យទាក់ទង និងការទំនាក់ទំនងរបស់ក្រុមវេជ្ជបណ្ឌិត តែងតែផ្សារភ្ជាប់ជានិច្ចជាមួយអ្នកជំងឺ ដែលខុសគ្នាពី ឧបករណ៍ ឬ AI៕
Daily Program
