សម្តេចប៉ាបឡេអូអធិដ្ឋានជូនដល់ជនរងគ្រោះដោយសារព្យុះទីហ្វុងនៅអាស៊ី

សម្តេចប៉ាប ឡេអូទី១៤ បានអធិដ្ឋាន ដល់អ្នកដែលរងគ្រោះដោយព្យុះទីហ្វុងដែលបានវាយប្រហារហ្វីលីពីន តៃវ៉ាន់ ហុងកុង វៀតណាម និងផ្នែកខ្លះនៃប្រទេសចិន។
វ៉ាទីកង់ញូវបានរាយការណ៍ថា ការអធិដ្ឋានេះបានធ្វើឡើងនៅចុងបញ្ចប់នៃកម្មវិធីថ្វាយអភិបូជាសម្រាប់ព្រឹត្តិការណ៍ករុណាទិគុណនៃអ្នកអប់រំជំនឿដែលបានរៀបចំឡើងនៅទីលានសន្តសិលា។
សម្តេចប៉ាបឡេអូក៏បានបង្ហាញនូវស្មារតីយ៉ាងជិតស្និទនឹងអស់អ្នកដែលរងគ្រោះ ពោលគឺអ្នកដែលបានបាត់បង់ជីវិត អ្នកបាត់ខ្លួន អ្នកត្រូវភៀសខ្លួន និងអ្នកដែលបានកំពុងតែជាប់រវល់និងកិច្ចការជួយសង្រ្គោះនៅក្នុងគ្រោះមហន្តរាយនេះ។
គ្រោះមហន្តរាយដោយធម្មជាតិនេះវាបានធ្វើឲ្យកើតមានទឹកជំនន់ បំណាក់ដី ដែលបានខូចខាតហេដ្ឋារចនាសម្ព័ន្ធនិង បានសម្លាប់មនុស្សយ៉ាងហោចណស់២៥ នាក់នៅហ្វីលីពីន ១៤ នាក់នៅតៃវ៉ាន់ ១០នាក់នៅវៀតណាមជាដើម៕
Daily Program
