អំពើហិង្សាលើទឹកដីដ៏វិសុទ្ធកំពុងឈានដល់ 'ចំណុចគ្មានបញ្ចប់ '

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អេនតូនីញ៉ូ ហ្គោតេរ៉េស បានព្រមានថា អំពើហិង្សានៅហ្គាហ្សាកំពុងខិតជិតដល់ "ចំណុចដែលគ្មានការបញ្ចប់ "។
អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានស្នើថា ដំណោះស្រាយរដ្ឋពីរចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ជិតដួលរលំហើយ ដោយលើកឡើងពីការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល និង ការផ្លាស់ទីលំនៅដោយបង្ខំ របស់ពលរដ្ឋស៊ីវិលរាប់ពាន់នាក់។
លោកបាននិយាយថា វដ្តនៃអំពើហិង្សា រួមទាំងការវាយប្រហារពីសំណាក់អ្នកតាំងទីលំនៅជ្រុលនិយម បានពង្រឹងការកាន់កាប់ដោយខុសច្បាប់របស់អ៊ីស្រាអែល ហើយបានរុញច្រានតំបន់នេះ យ៉ាងគ្រោះថ្នាក់ដល់ចំណុចដែលមិនអាចវិលត្រឡប់មកវិញ។
លោកបានថ្កោលទោសចំពោះការសម្រេចរបស់អ៊ីស្រាអែល ក្នុងការសាងសង់នៅក្នុងតំបន់ E1 មិនមែនគ្រាន់តែជាបញ្ហានយោបាយនោះទេ វាគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
តំបន់ E1 គឺជាគម្រោងការតាំងទីលំនៅរបស់អ៊ីស្រាអែលដែលមានភាពចម្រូងចម្រាសខ្លាំង និងមានអាយុច្រើនទសវត្សរ៍ដើម្បីសាងសង់លំនៅដ្ឋានរាប់ពាន់ខ្នងនៅតំបន់ West Bank។ តំបន់នេះមានទំហំប្រហែល ១២ គីឡូម៉ែត្រការ៉េ ស្ថិតនៅចន្លោះក្រុងយេរូសាឡឹមខាងកើត ដែលកាន់កាប់ និងជាទីលំនៅដ៏ធំរបស់តំបន់ជនអ៊ីស្រាអែលដែលហៅថា ម៉ាអាល់ អាឌូមីម (Ma'ale Adumim)។
លោកអន់តូនីញ៉ូ បានអំពាវនាវសុំឲ្យមានសន្តិភាព ដោយលើកឡើងថា សន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែងនឹងមិនត្រូវបានបង្កើតឡើងតាមរយៈអំពើហិង្សាបន្ថែមទៀតនោះទេ។ វាទាមទារឱ្យមានការប្តេជ្ញាចិត្តរួម តាមយន្តការ ការទូត ច្បាប់អន្តរជាតិ ដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិទាំងអស់៕
Daily Program
