បន្ទាប់ពីការបោះឆ្នោតជាលើកទី១ កាលពីដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រជាជនប៊ូតង់ត្រូវបានកោះហៅជាលើកទី២ ទៅកាន់ការិយាល័យបោះឆ្នោត ដើម្បីបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ត ៤៧រូប សម្រាប់សភាជាតិ។ ការបោះឆ្នោតដែលមើលឃើញថា ត្រូវបានការយកចិត្តទុកដាក់តាមដានដោយដិតដល់សម្រាប់មហាអំណាចយក្សជិតខាងទាំងពីរ ចិន និងឥណ្ឌា ដែលមានមហិច្ចតាមិនអាចវាស់វែងបាន និងដែលមានព្រំដែនជាប់ប្រទេសប៊ូតង់ ប្រវែង ៣៥០០ គីឡូម៉ែត្រ។