ម្ចាស់ក្សត្រីវីកតូរៀ ប្រសូតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៨១៩ នៅវិមានខេនស៊ីងថុន នៅ រាជធានីឡុងដ្រ៍ ប្រទេសអង់គ្លេស។ ព្រះម្ចាស់ក្សត្រីវីកតូរៀ សោយរាជ្យលើចក្រភពអង់គ្លេស និងអៀឡង់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៨៣៧ រហូតដល់ថ្ងៃសោយទីវង្គត់។ ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៨៦៧ ព្រះម្ចាស់ក្សត្រីក៏សោយរាជ្យលើកាណាដា ព្រមទាំងជាអធិរាជនីលើដែនដីឥណ្ឌា ពីថ្ងៃទី១ ខែឧសភា ឆ្នាំ១៨៧៦ និងជាម្ចាស់ក្សត្រីលើអូស្រ្តាលីពីថ្ងៃទី១ ខែមករា ឆ្នាំ១៩០១។