ត្រាជេន អធិរាជដែលពង្រីកទឹកដីធំជាងគេនៃចក្រភពរ៉ូម

អធិរាជត្រាជេន មានព្រះនាមកំណើតថា ម៉ាកគូស អ៊ុយពីយ៉ូស ត្រៃយ៉ានូស។ អធិរាជត្រាជេន ប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ៥៣ នៅទីក្រុងអ៊ីតាលីកា ខេត្តបេទីក សព្វថ្ងៃគឺជាតំបន់ អេនដាលូស៊ី ដែលស្ថិតនៅចម្ងាយ ១០គម ពីទីក្រុងសេវីល ប្រទេសអេស្ប៉ាញ។ ព្រះអង្គ សុគត​នៅ​ថ្ងៃទី៩ ខែសីហា ឆ្នាំ១១៧ នៅទីក្រុងសេលីនូស ខេត្តស៊ីលីស៊ី ភាគខាងត្បូងតំបន់ អាណាតូលី ដែលជាប្រទេសទួរគីសព្វថ្ងៃ។ ព្រះអង្គត្រាជេន គឹជាអធិរាជ​រ៉ូមពីដំណាច់ខែមករា ដល់ខែសីហា ឆ្នាំ១១៧។

អធិរាជត្រាជេន មានប្រភពពីគ្រួសាររ៉ូម៉ាំងអ៊ុយពីអ៊ី ដែលប្រកាន់របបបិតាធិបតេយ្យ ដែលបោះ​ទីតាំង​នៅទីក្រុងអ៊ីតាលីកា នៅឧបទ្វីបអេស្បាញ តាំងពីឆ្នាំ២០៦ មុនគ្រិស្តរាជ ដោយអ្នកតាំង​អាណានិគមរ៉ូម៉ាំង។

អធិរាជត្រាជេនស្ថិតនៅក្នុងកំណត់ហេតុប្រវត្តិសាស្រ្ត ជាអធិរាជប្រសើរបំផុតរបស់​ចក្រភព​រ៉ូម៉ាំង។

ឧត្តមសេនីយ៍ត្រាជេន ឡើងឥទ្ធិពលដ៏មានសារសំខាន់នៅក្រោមរាជ្យនៃអធិរាជ្យ ដូមីទ្យាន ដែល​នៅប៉ុន្មានឆ្នាំចុងក្រោយនៃរាជ្យរបស់អធិរាជរូបនេះកត់សម្គាល់នូវការដាក់ទោស និងការ​សម្លាប់​នូវព្រឹទ្ធសមាជិកជាច្រើន។

នៅខែកញ្ញា ឆ្នាំ៩៦ បន្ទាប់ពីមានការធ្វើឃាតអធិរាជ ដូមីទ្យាន ដែលជាអធិរាជគ្មានបុត្រ ដោយសមាជិកនៃតុលាការ ណែវ៉ាដែលជាអតីតកុងស៊ុលរបស់ដូមីទ្យាន បានឡើង​សោយរាជ្យ ប៉ុន្តែអធិរាជរូបនេះមិនមានប្រជា​ប្រិយភាពទេចំពោះកងទ័ព។ បន្ទាប់ពីមួយឆ្នាំដ៏ខ្លី​នៃ​ការកាន់អំណាចប្រកបដោយវិបត្តិ និងការបះបោរនៃសមាជិកឆ្មាំចក្រភព បានធ្វើឲ្យអំណាច​របស់​ណែវ៉ា ទន់ខ្សោយ និងបង្ខំឲ្យព្រះអង្គដកថយ និងប្រគល់អំណាចឲ្យឧត្តមេនីយ៍ត្រាជេន ដ៏មានប្រជាប្រិយភាព និងជាអ្នកបន្តអំណាចកាន់កាប់​ចក្រភពរ៉ូម។

គេពិចារណាជាទូទៅថា គឺនៅក្រោមរាជ្យរបស់អធិរាជត្រាជេន ដែលចក្រភពរ៉ូម៉ាំងស្គាល់នូវ​ការពង្រីកទឹកដីធំបំផុតជាមួយនឹងការច្បាំងដណ្តើមយកតំបន់អាម៉េនី និងម៉េសូប៉ូតាមី ការដណ្តើមយកតំបន់ដាស៊ី ព្រមទាំងការភ្ជាប់ជាឧបសម្ព័ន្ធព្រះរាជាណាចក្រណាប៉ាតេស ដឺ ប៉េត្រា ដែលផ្តល់កំណើតដល់ខេត្តអារ៉ាប៊ី ប៉េត្រេ។ ការដណ្តើមយកតំបន់ដាស៊ី បានធ្វើឲ្យ​ចក្រភព​សម្បូរមានបានជាខ្លាំង។ ខេត្តថ្មីនេះមានរ៉ែលោហៈធាតុដែលមានតម្លៃថ្លៃៗ ជាច្រើន។ ប៉ុន្តែ​ការដណ្តើមយកទឹកដីប៉ាតេស នៅតែមិនបានសម្រេច និងផុយស្រួលបន្ទាប់ពីការបះបោរ​ដ៏​ធំរបស់ជនជាតិជ្វីបប៉ាតេស។

ទន្ទឹមនឹងនយោបាយពង្រីកទឹកដី អធិរាជត្រាជេន បានដឹកនាំការងារធំៗនៃការសាងសង់ និង​តាំង​ចិត្តធ្វើនយោបាយសម្រាប់វិធានការសង្គមក្នុងទំហំដែលមិនដែលមានពីមុន។

ជាពិសេស​គេស្គាល់អធិរាជត្រាជេនដោយកម្មវិធីនៃការសាងសង់ដ៏ទូលំទូលាយនៃសំណង់​សាធារណៈដែលកែប្រែគំរូនៃទីក្រុងចក្រភពរ៉ូម និងបន្សល់ទុកស្ថិតស្ថេរនូវបូជនីយដ្ឋាន​ជាច្រើន ដូចជា ប្រាសាទថេមម៍ សាលប្រជុំរ៉ូម ផ្សារត្រាជេន ព្រមទាំងសសរបញ្ឈរត្រាជេន ជាដើម។ អធិរាជក៏បានពង្រឹងតួនាទីសំខាន់គ្របដណ្តប់​នៃតំបន់អ៊ីតាលីនៅក្នុងចក្រភពរ៉ូម និង​បន្ត​ធ្វើ​រ៉ូម៉ាំងតូបនីយកម្មតាមបណ្តាលខេត្ត។

ត្រាជេន ត្រូវបានលើកឋានៈឲ្យស្មើនឹងអាទិទេពដោយព្រឹទ្ធសភា ហើយធាតុរបស់ព្រះអង្គត្រូវ​បាន​បញ្ចុះ​នៅសសរត្រាជេន។ កូនប្រុសចិញ្ចឹមរបស់ព្រះអង្គ និងក្មួយរបស់ព្រះអង្គ ហាឌ្រីយាន ជាអ្នកស្នងបន្តពីព្រះ​អង្គ ទោះបីជាមនវិបត្តិខ្លះនៅពេលផ្ទេរអំណាចក្តី។ ហាឌ្រីយាន មិនបន្តនយោបាយពង្រីកទឹកដីរបស់ត្រាជេនទេ។ ព្រះអង្គតម្រង់ទិសមកកាន់​នយោបាយ​ក្នុងប្រទេស​ដោយ​ដាក់បណ្តាខេត្តនៅលើផែនការទី១។

 

Daily Program

Livesteam thumbnail