នីកូឡា ម៉ាឈៀវ៉ែល អ្នកទ្រឹស្តីនយោបាយប្រាកដនិយម

នីកូឡាស ម៉ាឈៀវ៉ែល គឺជាមនុស្សនិយមជនជាតិអ៊ីតាលីនៅសម័យការចាប់កំណើតឡើង វិញនៅអឺរ៉ុប។ លោកកើតនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ១៤៦៩ នៅបុរីហ្វ្លូរ៉ង អ៊ីតាលី និងទទួល មរណភាពនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ១៥២៧។
អ្នកទ្រឹស្តីនយោបាយ ប្រវត្តិសាស្រ្ត និងសង្រ្គាម ក៏ដូចជា កវីកំណាព្យ និងអ្នកនិពន្ធរឿងល្ខោន នីកូឡាស ម៉ាឈៀវ៉ែល ធ្វើជាមន្រ្តីរយៈពេល ១៤ឆ្នាំ នៅសាធារណរដ្ឋហ្វ្លូរ៉ងដែលនៅទីនោះ លោកបានបំពេញបេសកកម្មការទូតជាច្រើន មានជាអាទិ៍នៅបុរីសម្តេចប៉ាប និងរាជវាំងវ៉ែសៃ នៃប្រទសបារាំង។
នៅអំឡុងឆ្នាំទាំងនេះ លោកពិនិត្យឃើញអំពីយន្តការនៃអំណាច និងល្បែងមហិច្ចតានៃគួប្រកួតប្រជែងទាំងឡាយ។ នីកូឡាស ម៉ាឈៀវ៉ែល នៅឋានៈនេះ ជាមួយនឹងលោកធូស៊ីឌីត គឺ ជាស្ថាបនិកមួយរួបក្នុងចំណោមស្ថាបនិកនានាសម្រាប់ចរន្តគំនិតប្រាកដនិយមនៃនយោបាយអន្តរជាតិ។
សៀវភៅមួយដែលជាការនិពន្ធរបស់នីកូឡាស ម៉ាឈៀវ៉ែល និងធ្វើឲ្យលោកល្បីល្បាញ គឺសៀវភៅដែលមានចំណងជើងថា The Prince ឬ ព្រះអង្គម្ចាស់។
ទស្សនវិជ្ជានយោបាយដែលមានសារសំខាន់ដំបូង គឺនីកូឡាស ម៉ាឈៀវ៉ែល គឺជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកនានា នៃនយោបាយសម័យទំនើប ហើយសំណេររបស់លោកផ្តល់គំនិតដល់អ្នកទ្រឹស្តីអំពីរដ្ឋល្បីៗជាច្រើន មានជាអាទិ៍ដូចជា ហ្ស៉ង់ បូដាំង ថូម៉ាស ហបបេស និងចន ឡក់ ព្រមទាំងសំនេរអំពីសារប្រយោជន៍សាជាថ្មីអំពីសញ្ញាណនៃកងទ័ពជាតិ ដែលមានប្រសិទ្ធភាពខ្លាំងដូចជាកងទ័ពនៃសម័យសធារណរដ្ឋរ៉ូម៉ាំងជាដើម។ ឆន្ទៈរបស់លោកគឺបែងចែកដាច់នយោបាយពីសីលធម៌ និងពីសាសនា។ វាបានកត់សម្គាល់យ៉ាងជ្រាលជ្រៅអំពីទស្សនវិជ្ជានយោបាយ។ គឺនៅត្រង់ចំនុចនេះហើយដែលការអធិប្បាយនៃគំនិតរបស់នីកូឡាស ម៉ាឈៀវ៉ែលមានភាពផ្សេងៗគ្នាបំផុត។
សម្រាប់លោកលីអូ ស្រ្ត៉ូ ការកាត់ផ្តាច់រវាងនយោបាយ និងសីលធម៌គូសព្រំដែនរវាងទស្សនវិជ្ជានយោបាយសម័យបុរាណ និងទស្សនវិជ្ជានយោបាយសម័យទំនើប ដែលនីកូឡាស ម៉ាឈៀវ៉ែល កាន់តែលេចត្រដែតនៅពេលលោកថូម៉ាស ហបបេស សម្រាលភាពជ្រុលនិយមនៃទ្រឹស្តីម៉ាឈៀវ៉ែល។ ស្ត្រ៉ូ មើលឃើញ ម៉ាឈៀវ៉ែល ជាគ្រូបង្រៀនអំពើបាប ដែលនេះគឺជាការបកស្រាយលទ្ធិម៉ាឈៀវ៉ែល ឃើញជា ឆន្ទះនៃការបោកបញ្ឆោត ជាមេរៀនគ្មានអៀនខ្មាស និងអសីលធម៌ របស់មេដឹកនាំ។ សម្រាប់អ្នកខ្លះទៀត ដូចជា លោកបឺណឺដេតតូ ក្រូស យល់ថា ម៉ាឈៀវ៉ែល គឺជាអ្នកប្រាកដនិយម ដែលបែងចែកការងារនយោបាយ និងតម្លៃសីលធម៌។ ហើយបើយោងតាមគំនិតផ្សេងដែលស្នើដោយលោកម៉ាក វេបបើ បានឲ្យដឹងថា រាល់សកម្មភាពនយោបាយដាក់ឲ្យបុរសរដ្ឋប្រឈមមុខនឹងជម្លោះរវាងសីលធម៌ នៃទំនួលខុសត្រូវ និងសីលធម៌នៃប្រាកដភាព។
នយោបាយ ម៉ាឈៀវ៉ែល មានលក្ខណៈដោយចលនាប្រជាជន ការបែកបាក់គ្នាដោយហិង្សា និងសង្រ្គាម។ ការប្រើប្រាស់កម្លាំងគឺអាចទៅរួច និងច្បាស់ថាគេយល់ស្រប នយោបាយទាមទារនូវសមត្ថភាពខាងប្រើវោហាសាស្រ្តតាមរបៀបបញ្ចុះបញ្ចូលអ្នកដទៃ។
ចុងក្រោយនយោបាយទាមទារថា អ្នកនយោបាយត្រូវហៅរកគុណធម៌ ដែលជាគន្លឹះមួយក្នុងចំណោមគន្លឹះទាំងឡាយនៃគំនិត ដែលគូសវាសភាពជំនាញ ភាពខ្លាំងរបស់បុគ្គលផ្ទាល់ និងប្រាជ្ញាយល់រហ័សនូវព្រឹត្តិការណ៍ និងផ្លាស់ប្តូរដោយប្រើប្រាស់កម្លាំងទាំងងងឹតងងុល និងសមត្ថភាពច្នៃប្រឌិតពីស្ថានភាពពីសំណាងអាក្រក់ទៅជាស្ថានភាពអនុគ្រោះដល់ខ្លួន ដើម្បីឲ្យរដ្ឋអាចប្រឈមមុខនឹងស្ថានភាពលំបាកៗ ដែលលេចឡើង។
Daily Program
