សុងតៃហ្ស៊ូ អធិរាជ ជាស្ថានិករាជ្យវង្សសុង

ព្រះរាជាតៃស្ស៊ូ ប្រសូតនៅថ្ងៃទី២១ ខែមីនា ឆ្នាំ៩២៧ និងចូលសោយទីវង្គតថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ៩៧៦។ ព្រះអង្គមាននាមថា ចាវ គ័ងយីន។ ព្រះអង្គគឺជាស្ថាបនិកនៃ រាជវង្សសុងនៃប្រទេសចិន។ ជាឧត្តមសេនីយ៍ ព្រះអង្គត្រូវបានជ្រើសរើសដោយក្រុមស្តេចត្រាញ់ជាព្រះចៅអធិរាជចិន។ ប្អូនប្រុសរបស់ព្រះអង្គ ព្រះអង្គតៃចុង ជាអ្នកស្នងបន្តពីព្រះអង្គ។
នៅចុងរាជ្យកាលរាជវង្សជូដែលជារាជ្យវង្សចុងក្រោយក្នុងចំណោមរាជ្យវង្សទាំង ៥ ដែលគ្រប់គ្រងប្រទេសចិនខាងត្បូងបន្ទាប់ពីការដួលរលំរបស់រាជ្យវង្សថាង នៅឆ្នាំ៩០៧ ព្រះអង្គចាវ គ័ងយីង ដែលក្រោយមកត្រូវបានគេស្គាល់ថាជាអធិរាជសុង តៃហ្ស៊ូ បានដណ្តើមរាជ្យបល្ល័ង្កជូ ជាមួយនឹងការគាំទ្រពីមេបញ្ជាការយោធានៅឆ្នាំ៩៦០ ដែលបង្កើតបានជារាជ្យវង្សសុង។
នៅពេលឡើងគ្រងរាជ្យភ្លាម គោលដៅចម្បងរបស់អធិរាជសុង តៃហ្ស៊ូ គឺបង្រួបបង្រួមប្រទេសចិនបន្ទាប់ពីរយៈពេលកន្លះសតវត្សនៃការបែងចែកនយោបាយ។ ការបង្រួបបង្រួមគឺឆ្លងតាមរយៈការដណ្តើមយករាជាណាចក្រណានភីង និងវូយ៉េ ហានខាងត្បូង រាជាណាចក្រស៊ូ និងថាងខាងត្បូង នៅក្នុងប្រទេសចិនភាគខាងត្បូង ហើយក៏ត្រូវដណ្តើមយករាជាណាចក្រហានខាងជើង និងទីក្រុងចំនួន១៦ នៅភាគខាងជើងប្រទេសចិនផងដែរ។
ជាមួយនឹងឧត្តមសេនីយ៍យោធាជាច្រើនដែលមានសមត្ថភាព ដូចជា យ៉ាងយ៉េ, លីវ ទីងរ៉ាំង, ឆាវ ប៊ីន, និងហ៊ូយ៉ាន ហ្ស៉ាន អំណាចយោធាថ្មីនៃរាជ្យវង្សសុង បានក្លាយជាកងកម្លាំងដែលគ្របដណ្តប់ប្រទេសចិន។
ការពង្រឹងទឹកដីនៅភាគខាងត្បូង បញ្ចប់នៅឆ្នាំ៩៧៨ ជាមួយនឹងការដណ្តើមបានរាជាណាចក្រ វូយ៉េ។ កងកម្លាំងយោធាសុងបកក្រោយទៅប្រឆាំងនឹងហានខាងជើង និងធ្វើឲ្យរាជាណាចក្រនេះចុះចាញ់នៅឆ្នាំ៩៧៩។
នៅខណៈដែលរដ្ឋសុងមានអំណាចយោធាប្រហាក់ប្រហែលនឹងរាជ្យវង្សលីវ ពួកគេមិនឈានដល់ទទួលជ័យជម្នះខ្លាំងទេប្រឆាំងនឹងរដ្ឋសាខាងលិច ដែលចុងក្រោយក៏ត្រូវធ្លាក់ទៅជាចំណុះចំពោះការដណ្តើមយករបស់ជនជាតិម៉ុងហ្គោលរបស់ជេនហ្ស៊ីស ខាន់ នៅឆ្នាំ១២២៧។
រាជ្យកាលរបស់ព្រះរាជាតៃស្ស៊ូ មានអភិវឌ្ឍការិយាល័យមជ្ឈិមដែលមានប្រសិទ្ធភាពដែលរួមផ្សំឡើងដោយមន្រ្តីស៊ីវិលដែលចេះដឹងជ្រៅជ្រះ។ បន្តិចម្តងៗ អភិបាលតំបន់យោធា និងបក្សពួករបស់ពួកគេត្រូវផ្លាស់ចេញដោយជំនួសដោយមន្រ្តីដែលតែងតាំងដោយរដ្ឋាភិបាលមជ្ឈិម។ ប្រព័ន្ធអភិបាលស៊ីវិលនាំទៅដល់ការប្រមូលផ្តុំអំណាចដ៏ធំបំផុតនៅក្នុងដៃរដ្ឋាភិបាលកណ្តាលដែលដឹកនាំដោយព្រះចៅអធិរាជ។ នៅដើម្បីសតវត្សទី១១ មនុស្សប្រមាណ ៣០០០០នាក់ បង្ហាញវត្តមានជាជារៀងរាល់ឆ្នាំក្នុងការប្រឡងជ្រើសរើសមន្រ្តីក្នុងកម្រិតខេត្ត ហើយឈានដល់ចំនួន ៨០០០០នាក់ នៅដំណាច់សតវត្ស និង ៤០០០០០នាក់ នៅសតវត្សទី១៣។ ទោះបីជាគណៈគ្រប់គ្រងខេត្តក្រុងថ្មីត្រូវបានបង្កើត ចំនួននៃក្រុង និងខេត្ត ស្ថិតនៅឋេរបើប្រៀបធៀបនឹងរយៈមុនការកាន់អំណាចរបស់រាជ្យវង្សសុង។
ព្រះរាជាតៃស្ស៊ូ ក៏បានបង្ហាញចំណាប់អារម្មណ៍ខ្លាំងចំពោះវិទ្យាសាស្រ្ត និងតិចនិក។ ព្រះអង្គប្រើប្រាស់សាលសំណង់អធិរាជដើម្បីគាំទ្រដល់គម្រោងមួយចំនួននៃវិទ្យាសាស្រ្តដូចជា ការអង្កេតមើលតារាសាស្រ្ត និងការវាស់វែងពេលវេលាជាដើម។
ព្រះចៅអធិរាជតៃស្ស៊ូ ក៏បើកការគ្រប់គ្រងកិច្ចការរាជ្យការ សម្រាប់ជនបរទេស។ តួយ៉ាង ព្រះអង្គតាំងតែងជនជាតិមូស្លីម មន្រ្តីម៉ា យីហ្ស៉េ ជាប្រមុខនៃវិស័យតារាសាស្រ្តសម្រាប់រាជការសុង។
Daily Program
