ណាប៉ូឡេអ៊ុងទី៣ ប្រធានាធិបតីដំបូងនៃសាធារណរដ្ឋ របស់បារាំង

ណាប៉ូឡេអុងទី៣ កើតនៅថ្ងៃទី២០ ខែមេសា ឆ្នាំ១៨០៨ នៅទីក្រុងប៉ារីស ប្រទេសបារាំង និង ទទួលមរណភាពនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៨៧៣ នៅស្រុកជីស្លេហឺស ចក្រភពអង់គ្លេស។ ណាប៉ូឡេអុងទី៣ គឺជាស្តេច និងជារដ្ឋបុរសបារាំង។ លោកមានឈ្មោះថា ល្វីស ណាប៉ូឡេអុង បូណាប៉ាត មានងារជាប្រធានាធិបតីតែម្នាក់នៃសាធារណរដ្ឋទី២ ប្រមុខរដ្ឋ បារាំងដំបូង​ដែល​ត្រូវ​​បាន​ជាប់ឆ្នោតសកលនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៨៤៨ ប្រធានាធិបតីដំបូងនៃ សាធារណរដ្ឋ​បារាំង និងបន្ទាប់ពីការប្រកាសចក្រភពបារាំងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨៥២ និងជា ព្រះរាជា​ចុងក្រោយ​នៃចក្រភពបារាំងក្នុងនាមជាអធិរាជនៃជនជាតិបារាំងផង។

ជាបុត្រទី៣ នៃល្វីស បូណាប៉ាត ស្តេចហូឡង់ និងម្ចាស់ក្សត្រី ហូតង់ស៍ ដឺ បូហាស ណាប៉ូឡេអុងទី៣ ក៏ជាព្រះអង្គម្ចាស់បារាំង និងព្រះអង្គម្ចាស់ហូឡង់ផងដែរ។

ដោយត្រូវបាននិរទេសបន្ទាប់ពីការដួលរលំនៃចក្រភព ដោយស៊ុមគ្រលំជាមួយបងប្អូនជីដូន​មួយលោកដើម្បីអ៊ីតាលីរួបរួម លោកបានក្លាយជាអ្នកស្នងដោយសន្នត​សម្រាប់រាជបល្ល័ង្គ​អធិរាជបារាំង។

ណាប៉ូឡេអុងទី៣បានជាប់ឆ្នោតជាតំណាងនៃប្រជាជន បន្ទាប់ពីបដិវត្តបារាំងនៅឆ្នាំ១៨៤៨ បន្ទាប់មកក៏ក្លាយជាប្រធានាធិបតីនៃសាធារណរដ្ឋ។ ការធ្វើរដ្ឋប្រហាររបស់លោកនៅថ្ងៃទី២ ខែ​ធ្នូ ឆ្នាំ១៨៥១ បានអនុញ្ញាតឲ្យលោក ១ឆ្នាំ ក្រោយមក អាចស្តារចក្រភព​ដោយ​ក្លាយ​ជា​អធិរាជ​​នៃ​ជនជាតិបារាំង និងបញ្ចប់ជីវិតនៃសាធារណរដ្ឋទី២។  

ដោយប្រឈមមុខនឹងការប្រឆាំងរបស់ក្រុមអ្នកសាធារណរដ្ឋ សេរី ដូចជាលោក អាល់ដុលហ្វ៍ ត្យែរ៍ ពីអ្នករាជានិយម និងកាតូលិក ណាប៉ូឡេអុងទី៣ ក៏ផ្តល់អំណាចឲ្យខ្លួនឯងក្នុងទម្រង់​ជា​មេដឹកនាំចក្រភពផ្តាច់ការ។

ទស្សនវិជ្ជានយោបាយដែលណាប៉ូឡេអុងទី៣ ដាក់ចេញ គឺជាការធ្វើសំយោគ​នៃលទ្ធិ​ណាប៉ូឡេអុង លាយជាមួយសេរីនិយមផ្តាច់ការ និងសង្គមនិយមដ៏ឥតខ្ចោះ។  ក្នុងរាជ្យ​របស់​ណាប៉ូឡេអុងទី៣ ត្រូវបានកត់សម្គាល់ដោយការអភិវឌ្ឍឧស្សាហកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយនាំមកនូវកំណើនខ្លាំងសម្រាប់ពិភពលោក ហើយក៏ត្រូវបានសឲ្យឃើញ​តាម​រយៈការប្រែ​ក្លាយ​ទីក្រុងប៉ារីសឲ្យក្លាយជាទីក្រុងទំនើបដ៏ខ្លាំងនាសម័យនោះ។

នយោបាយក្រៅប្រទេសរបស់ណាប៉ូឡេអុងទី៣ សំដៅ ស្តារនូវអំណាចបារាំងនៅអឺរ៉ុប និង​នៅ​លើ​ពិភពលោក។ លោកបានកាត់ផ្តាច់ភាពឯកាការទូតរបស់បារាំងដែលចង់បានដោយ​សមាជ​ទីក្រុង​វីយ៉េន តាមរយៈមហាអំណាចទាំងបីនៃសម្ព័ន្ធមិត្តពិសិដ្ឋ មានព្រូស្យា រុស្ស៊ី និងអូទ្រីស ដោយការត្រូវរ៉ូវជាមួយចក្រភពអង់គ្លេសនៅអំឡុងសង្រ្គាមគ្រីម៉េ។ ណាប៉ូឡេអុងទី៣ គាំទ្រ​ចលនា​ជាតិនិយមជាពិសេសនៅពេលបង្រួបបង្រួមអ៊ីតាលីប្រឆាំងនឹង​ចក្រភពអូទ្រីស។ ណាប៉ូឡេអុងទី៣ បានធ្វើប្រតិបត្តិការយោធាជាច្រើននៅឯនាយសមុទ្រ ជួនកាលត្រូវធ្វើ​ជាសម្ព័ន្ធ​មិត្ត​ជាមួយចក្រភពអង់គ្លេស ដែលអាចអនុញ្ញតឲ្យបារាំងពង្រីកទឹកដី នីស និងសាវ័រ ព្រម​ទាំង​​ការ​ពង្រីកអាណានិគម និងពាណិជ្ជកម្ម។ ប៉ុន្តែនយោបាយនេះបានបង្កការ​ប្រទូស្ត​រាយ​នឹង​ព្រះ​រាជា​ណាចក្រព្រូស្យា និងទទួលរងបរាជ័យប្រតិបត្តិការយោធានៅម៉ិចស៊ិក។

ភាពតានតឹងជាមួយប្រទេសព្រូស្យា បានឈានទៅដល់សង្រ្គាមបារាំង អាឡឺម៉ងនៅ​ឆ្នាំ​១៨៧០។ នៅថ្ងៃទី២ កញ្ញា ឆ្នាំ១៨៧០ ណាប៉ូឡេអុងទី៣ ត្រូវបានចាប់ខ្លួននៅ​សមរភូមិ​សឺដង់។ ណាប៉ូឡេអុង​ទី៣ ធ្វើនិរទេសទៅនៅអង់គ្លេស ដែលលោកបានទទួលមរណភាព​នៅ​ខែមករា ឆ្នាំ១៨៧៣។

ណាប៉ូឡេអុងទី៣ កត់សម្គាល់ឲ្យឃើញនូវការកាត់ផ្តាច់យ៉ាងច្បាស់ក្នុងប្រវត្តិសាស្រ្តបារាំង​នៅ​ក្នុង​​ការ​យល់ឃើញអំពីបុគ្គលដែលជារាជាចុងក្រោយរបស់បារាំង និងជាប្រធានាធិបតីដំបូង​នៃ​​សាធារណរដ្ឋបារាំងផងដែរ។

 

Daily Program

Livesteam thumbnail