ជំនឿ

  • ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរ យ៉ូហាន ៣ (២២-៣០) អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

    Jan 09, 2026
    បងប្អូនជាទីស្រឡាញ់ ដំណឹងល្អនៅថ្ងៃនេះ យើងនឹងមកជួបស្ដាប់អំពីជីវិតរបស់លោក យ៉ូហាន បាទីស្ដ។ ដូច​បងប្អូនបានស្គាល់ហើយ លោកយ៉ូហាន បាទីស្ដ ជាឥសីម្នាក់ដែលរស់នៅវាលរហោស្ថាន ហើយ​ជា​លោក​​​ម្នាក់ដែលមានសាវ័កដើរតាម ​ អាទិត្យ​មុនលោក​យ៉ូហាន​បានប្រាប់ថានរណា​ជាកូនចៀមរបស់​ព្រះ​ជា​​​​ម្ចាស់​។ លោកយ៉ូហាន បានបន្ទាបខ្លួនរស់នៅដោយចិត្តសុភាពរាបសារ ហើយទទួលស្គាល់ថាលោ​ក​​គ្រាន់តែជាសំឡេងមួយដើម្បីប្រាប់ថា នោះហ្ន៎ ជាកូនចៀមរបស់ព្រះជាម្ចាស់។