ប្រធានបទ៖ ព្រះកាយព្រះយេស៊ូគ្រីស្តពិតជាមានសារៈខាន់ណាស់ សម្រាប់ផ្លុវវិញ្ញាណរបស់ខ្ញុំ!

ផ្តល់សក្ខីភាពដោយ៖ បងស្រី សួន ថាវីន មកពីក្រុមគ្រួសារស្រឡាញ់ព្រះឈើឆ្កាងព្រះយេស៊ូ

បងស្រី ថារីន៖ ព្រះកាយដែលគ្រីស្តបរិស័ទបានទទួលគឺជាអាហារម្យ៉ាងដែលជួយដល់ផ្លូវវិញ្ញាណដល់បងប្អូនគ្រីស្តបរិស័ទគ្រប់រូប ព្រះកាយព្រះគ្រីស្តជាកំលាំងម្យ៉ាងជួយជំរុញយើងម្នាក់ៗឲ្យដើរលើផ្លូវរបស់ព្រះជាម្ចាស់ មានន័យថាគ្រប់សកម្មភាព គ្រប់កាយវិកាទាំងអស់គឺធ្វើទៅតាមជំនឿដែលខ្លួនមាន។ ពេលដែលគ្រីស្តបរិស័ទបានទទួលព្រះកាយព្រះគ្រីស្ត គឺបានដាស់អ្នកជឿម្នាក់ៗឲ្យដឹងថាគ្រប់កិច្ចការដែលយើងធ្វើគឺជាការបំភ្លឺមកពីព្រះជាម្ចាស់ តែពេលខ្លះអ្នកខាងក្រៅមើលឃើញថា វាហាក់ដូចជាសកម្មភាពទូទៅធម្មតា។

ប៉ុន្តែសម្រាប់យើងជាគ្រីស្តបរិស័ទគឺមិនធម្មតានោះទេ ព្រោះថាគ្រប់កិច្ចទាំងអស់ដែលបានធ្វើកន្លងមក មិនមែនយើងអាចធ្វើបានដោយខ្លួនឯងផ្ទាល់ កិច្ចការទាំងអស់នោះគឺកើតចេញពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ពីខ្យល់ដង្ហើមដែលទ្រង់បានប្រទានឲ្យមនុស្សគ្រប់រូប។ ក្នុងនោះបើយើងក្រឡេកទៅមើលព្រះគម្ពីរកំណើតពិភពលោកបានរៀបរាបថា៖ ព្រះជាអម្ចាស់បានសូន្យដីទៅរូបកាយរបស់មនុស្ស ដែលមានសណ្ឋានដូចទ្រង់បេះបិទ ហើយផ្លុំឲ្យមានខ្យល់ដង្ហើមចេញចូល ដឹងខុសត្រូវ មានតួនាទីដែលត្រូវបំពេញ និងដឹងគុណព្រះជាម្ចាស់ជានិច្ច។

ជាក់ស្តែងខ្ញុំផ្ទាល់ (បងស្រី) ពិតជាមានកិត្តិយសខ្លាំងបំផុតដែលព្រះជាម្ចាស់បានអញ្ជើញយើងគ្រប់គ្នា ពិសេស​ខ្លួនខ្ញុំផ្ទាល់ដូចលោកយូហានបាទីស ដែលបានបង្ហាញសិស្សពីរនាក់នៅមាត់ស្ទឹង បើប្រៀបមកខ្ញុំវិញ ខ្ញុំព្រាបបាននិងតួអង្គម្នាក់ក្នុងរឿងនោះដែរ។ ខ្ញុំពិតជាមានសំណាងខ្លាំងណាស់ ដែលព្រះជាម្ចាស់បានបើក​ផ្លូវ ឬក៏អញ្ជើញខ្ញុំឲ្យទៅជាគ្រីស្តបរិស័ទពេញលេញ ដើម្បីបានរួមដំណើរជាមួយព្រះអង្គនៅក្នុងលោកី​យ៍​នេះ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail