ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥អត្ថបទគម្ពីរ សន្តម៉ាថាយ (៩​​​​​​​​​​​​​​,៣៥ និងជ១០ )អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរបងប្អូនជាទីស្រឡាញ់! រដូវរងារជារដូវដែល​មាន​ទឹកកកធ្លាក់​ជា​ពេល​វេលា ទទួល ព្រះ​សាទរព្រះគ្រីស្តយាងមកក្នុងលោកយើង។ សម្រាប់ព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូ​បា​ន​​មាន​ព្រះហឫទ័យអាណិតអាសូរប្រជាជន ស្រឡាញ់មនុស្សលោក ដោ​យឃើញ​ប្រជា​ជន​រប​ស់ព្រះអង្គដែលកំពុងតែ ស្វែងរកអ្វីមួយនៅក្នុងជីវិត។

ដូចក្នុងគម្ពីរលោកម៉ាថាយ​បាន​រៀបរាប់ដំណឹងល្អរបស់លោកដោយឃើញព្រះយេស៊ូដើរទៅ តាមភូមិតាមស្រុកកន្លែងផ្សេងៗ ដើម្បីប្រកាសដំណឹងល្អ។ លោកចាប់អារម្មណ៍ប្រជាជនដែល មានទុក្ខលំបាកមាន​ជំងឺ​ព្រះអង្គ​បង្រៀនគេ អប់រំគេ ណែនាំគេ ព្រមទាំងបណ្ដេញវិ​ញ្ញាណអា​ក្រក់​ទាំងឡាយ ចេញ​ពី​អ្នក​ដែល​មាន​ខ្មោចចូល និងអ្នកដែលមានជំងឺផ្សេងៗជាច្រើន នេះ​ជា​ព្រះ​ហឫទ័យដែលព្រះយេស៊ូ ទ្រង់​ឃើញ​ប្រជាជននៅជុំវិញព្រះអង្គក្នុងការរស់នៅ​អស់​សង្ឃឹម​ក្នុងការទុក្ខលំបាកផ្សេងៗ  ជា​ពិ​សេសអ្នកមានជំងឺដែលធ្វើឲ្យមនុស្សយើ​ងគិតពីអវិជ្ជមាន​នៅ​​ក្នុងជីវិត។  

ថ្ងៃនេះ​​ព្រះយេស៊ូបានទត ឃើញហើយព្រះអង្គមានព្រះបន្ទូលថា ស្រូវដែលត្រូវច្រូតកាត់​មាន​ច្រើន តែអ្នកជ្រូតតិច ចូលអង្វរម្ចាស់ស្រែឲ្យមកច្រូតក្នុងស្រែព្រះអង្គ។ ព្រះយេស៊ូក៏បាន​ត្រាស់​​ហៅ​សាវ័កឲ្យមកចូលរួម និងប្រទានបេសកកម្មឲ្យសាវ័កនូវកិច្ចការ​ដែលព្រះយេស៊ូ​បាន​ធ្វើ​ដូច​ជា​ប្រោសអ្នកជំងឺឲ្យជា បណ្ដេញសេចក្តីអាក្រក់ទាំងឡាយចេញពីអ្នកជំងឺ ហើយអស់​អ្នក​ដែលបានជាសះស្បើយទាំងនោះក៏បានបន្តការងារទាំងនេះនៅតាមព្រះសហគមន៍ផងដែរ។

ដូច្នេះ​​ជាគ្រីស្តបរិស័ទក្រោយទទួលពិធីជ្រមុជទឹក យើងត្រូវប្រកាសថា ខ្លួនជាព្យាការី ជាបូជា​ចា​រ្យ និងជាព្រះគ្រីស្តនោះយើងក៏ទទួលបេសកកម្ម​ដែលព្រះយេស៊ូបានប្រទានមកយើង​ដែរ។ សេចក្តីដែលព្រះយេស៊ូមានព្រះយេស៊ូក៏ប្រទានឲ្យយើង យើងក៏មានអ្វី​ដែល​ព្រះយេស៊ូ មាន​ដែរ​។ បងប្អូនជាទីស្រឡាញ់! នៅក្នុងឱកាសរដូវរង់ចាំ ឬរដូវអរព្រះសាទរ​ព្រះគ្រី​ស្ត​យាង​មក​សូម​ឲ្យបងប្អូនបើកចិត្តបើកគំនិតមានចិត្តជ្រះថ្លាស្រឡាញ់ព្រះ យេស៊ូគ្រីស្ត​ស្រឡា​ញ់​បងប្អូន​ក្នុង​នាមព្រះយេស៊ូ ដែលបានមកក្នុងលោកនេះ ចូលឲ្យយើងទូលអង្វរព្រះ​យេ​ស៊ូ​គ្រីស្ត​អរព្រះគុ​ណ​​ព្រះយេស៊ូគ្រីស្តដែលបាន បូជាជីវិតសម្រាប់យើងហើយក៏នាំឲ្យ​យើងបូជាជី​វិត​ដល់​បងប្អូន​អ្នក​ទៀតដែរ។ អាមែន៕

Daily Program

Livesteam thumbnail