ប្រធានបទ៖ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាជីវិត និងពន្លឺរបស់គ្រីស្តបរិស័ទ

ផ្តល់សក្ខីភាពដោយ៖ កញ្ញាជា សុវណ្ណច័ន្ទបុប្ផា គ្រីស្តបរិស័ទព្រះសហគមន៍កាតូលិកផ្សាតូច (ភ្នំពេញ)

គ្រីស្ត៖ ជា សុវណ្ណច័ន្ទបុប្ផា៖ បើសិនជីវិតជាគ្រីស្តបរិស័ទមិនមានបទពិសោធន៍បានទទួលវត្តមានរបស់ព្រះជាម្ចាស់ក្នុងជីវិត នោះយើងនិងមិនបានឃើញពន្លឺរបស់ទ្រង់នោះទេ! ខ្ញុំបានបទពិសោធន៍ជាក់ស្តែងមួយក្នុងជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ ពេលដែលឪពុកខ្ញុំគាត់បានស្លាប់ទៅ ខ្ញុំភ័យខ្លាចម្តាយឬបងប្អូនជំទាស់ មិនឲ្យបងប្អូនគ្រីស្តបរិស័ទចង់ទៅចូលរួម នឹងធ្វើពិធីខ្លះតាមបែបកាតូលិក ព្រោះខ្ញុំជាកាតូលិកតែម្នាក់ក្នុងគ្រួសារពុទ្ធបរិស័ទនេះជារឿងមួយ។

រឿងមួយទៀតពេលខ្ញុំជ្រមុជទឹកម្តាយមិនចង់ឲ្យខ្ញុំទទួលពីធីជ្រមុជទឹកចូលជាគ្រីស្តបរិស័ទនោះទេ ជាហេតុការអប់រំជំនឿរបស់ខ្ញុំឈានដល់១២ឆ្នាំ ទើបបានទទួលពីធីជ្រមុជទឹក។ ពេលខ្ញុំសម្រេចចិត្តទទួលពិធីជ្រមុ​ជ​ទឹកសម្រាប់ម្តាយគឺពិបាក តែខ្ញុំផ្ទាល់មានតែការអធិដ្ឋានទូលអង្វរព្រះជាម្ចាស់បន្តិចម្តងៗ ការទាំងបានធ្វើឲ្យ​ម្តាយរបស់ខ្ញុំគាត់ទន់ចិត្ត ព្រមទទួលជំនឿរបស់ខ្ញុំ ហើយស្វាគមន៍កម្មវិធីតាមបែបសាសនាគ្រីស្តក្នុងកម្មវិធីបុណ្យសពរបស់ឪពុកខ្ញុំ។

ត្រង់ចំណុចនេះហើយដែលខ្ញុំបានដឹងថាព្រះជាម្ចាស់ពិតជាបានធ្វើការអស្ចារ្យមែនក្នុងជីវិតរបស់ខ្ញុំផ្ទាល់។ ជាក់ស្តែងមានចំណុចមួយទៀតក្នុងពេលអប់រំជំនឿ ខ្ញុំចាំបានថា មានឃ្លាគម្ពីរមួយបាននិយាយថា «ពេលណាមានបងប្អូន ឪពុកម្តាយស្លាប់ ចូរយើងមានអំណរសប្បាយ» ត្រង់កន្លែងនេះខ្ញុំដែលជាគ្រូ ពិតជាពិបាកអប់រំជំនឿគេខ្លាំងមែនទែន! ព្រោះមនុស្សស្លាប់ត្រូវតែមានទុក្ខព្រួយ តែជាក់ស្តែងពេលដែលឪពុកខ្ញុំបានស្លាប់ បងប្អូនគាត់ដែលឈ្លោះប្រកែកគ្នា បែរជាមកចូលរួមនិយាយឆ្លងឆ្លើយគ្នាដូចកាលពីមុនវិញ ពេលនោះខ្ញុំក៏នឹកដល់ព្រះបន្ទូលនេះភ្លាម៖ «គឺព្រះជាម្ចាស់ធ្វើការអស្ចារ្យចំពោះមនុស្សគ្រប់ៗរូប»។

 តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ ព្រះជាម្ចាស់ពិតជាមានវត្តមានពិតមែននៅក្នុងការស់នៅរបស់មនុស្ស។

អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail